ព័ត៌មានជាតិ
ចាប់ខ្លួនថៅកែបុរី អ៊េមីរ៉លស៊ីធី រឿងចេញសែកស្អុយ
កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនថៅកែបុរីម្នាក់ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក ធាម ច័ន្ធពិសិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសាលាដំបូងបានអោយដឹងថា លោក កែវ មុនីរតន៍ អាយុ៥៥ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ « មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន » តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រព្រឹត្តការទូទាត់ប្រាក់ ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ លោក កែវ មុនីរតន៍ ភេទប្រុស អាយុ៥៥ ឆ្នាំ ត្រូវបានគេស្គាល់ថា ជាថៅកែបុរី អ៊េមឺរ៉លដ៏ ស៊ីធី មានអាសយដ្ឋានស្នាក់នៅផ្ទះលេខ៧ ផ្លូវលេខ១០១៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបាននឹងកំពុងរៀបចំសំណុំរឿង បញ្ជូនថៅកែបុរីនោះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកក្កដា នេះ ។
បើយោងតាមសមត្ថកិច្ចបានបង្ហើបថា លោក កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៍ ស៊ីធី ធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ និងនាំទៅដាក់ពន្ធនាគារចំនួន២លើកមកហើយ ហើយលើកនេះបើអាចជាប់ទៀតនោះសរុប៣លើកហើយ ពាក់ព័ន្ធករណីចេញសែកមិនមានទឹកប្រាក់ដដែលៗនេះ ។
នៅក្នុងសម័យកាលកូវីដនេះ កុំថាឡើយអ្នករកស៊ីតូចតាច សូម្បីថៅកែបុរីក៏ភ្លាត់ស្នៀតជាប់ជុងម្ដងៗដែរ ដោយសារក្ស័យទុន ឬបង្វិលប្រាក់សងគេមិនទាន់ ៕
អត្ថបទ ៖ មករា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


