Connect with us

ព័ត៌មានជាតិ

អតីតយុទ្ធជន ១២​គ្រួសារ​ ទទួល​ជំនួយ​ពី​ប្រធាន​សមាគម​អតីត​យុទ្ធ​ជនកម្ពុជា ​ខេត្តកំពង់ធំ

បានផុស

នៅ

​អតីតយុទ្ធជន​ពិការ និង​គ្រួសារ​អតីតយុទ្ធជន​ពលី​ចំនួន​១២​គ្រួសារ រស់នៅ​ក្នុង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ មាន​ជីវភាព​ខ្វះខាត​ស្បៀងអាហារ ដើម្បី​ដោះស្រាយ​ដល់​ក្រុម​គ្រួសារ​ប្រចាំថ្ងៃ និង​បានទទួល​ការជួយឧបត្ថម្ភ ពី​ប្រធាន​សមាគម​អតីត​យុ​ទ្ឋ​ជនកម្ពុជា​ខេត្តកំពង់ធំ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ បាន​មានប្រសាសន៍ថា បញ្ហា​ការឆ្លង​រីក​រាលដាល​មេរោគ​កូ​វីដ១៩ បាន​ឆ្លង​ចូល​ដល់​សហគមន៍ និង​នៅតាម​មូលដ្ឋាន​មួយចំនួន​នៅក្នុង​ខេត្តកំពង់ធំ កំណើន​អ្នក​ឆ្លង​កាន់​តែ​ច្រើន​ឡើងជា​រៀងរាល់ថ្ងៃ ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា បងប្អូន​ក្រុម​គ្រួសារ​អតីតយុទ្ធជន ដែល​មិនអាច​ទៅ​ប្រកបមុខរបរ​អ្វី​ដើម្បី​យកម​ក​ចិញ្ចឹមជីវិត​បាន។ ដោយ​ថ្ងៃនេះ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដឹកនាំ​សហការី នាំយក​គ្រឿងឧបភោគបរិភោគ ដែល​បាន​ជួយឧបត្ថម្ភ ពី​សប្បុរសជន​នានា ឧបត្ថម្ភ​ជូន​ក្នុង​មួយ​គ្រួសារ​ទទួលបាន​នូវ​អង្ករ​២៥ គីឡូក្រាម មី​១កេស​, ទឹកត្រី ១​យួរ, ត្រីខកំប៉ុង​១​យួរ, ទឹក​សុទ្ធ​១​យួរ និង​ត្រូវបាន​ចែកជូន នៅ​សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ។​

​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន ក៏បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី សំណាក់​សម្ដេច​តេ​ជោ​ ហ៊ុន សែន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​យកចិត្តទុកដាក់​ខ្ពស់​ពី​សុខទុក្ខ​និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន​អតីតយុទ្ធជន ជាពិសេស​នៅក្នុង​កាលៈទេសៈ​ប្រទេស​កម្ពុជា​កំពុង​រង​ផលប៉ះពាល់​ ដោយ​ការឆ្លង​រីក​រាលដាល​នៃ​មេរោគកូវីដ។​

​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន បាន​សំណូមពរ​បងប្អូន​អតីតយុទ្ធជន និង​ក្រុមគ្រួសារ ត្រូវខិតខំ​ថែរក្សា​សុខភាព​ការពារ​ខ្លួន​ឲ្យ​ជៀស​ផុតពី​ការឆ្លង​មេរោគ​កូ​វីដ​១៩ ដោយ​ត្រូវអនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ពិសេស​អនុវត្ត​នូវ​វិធានការ​3​កុំ​នឹង​3​ការពារ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ឲ្យ​បាន​ត្រឹមត្រូវ ។​

​ក្រុមគ្រួសារ​អតីតយុទ្ធជន​ពិការ និង​គ្រួសារ​អតីតយុទ្ធជន​ពលី បាន​គោរព​ថ្លែងអំណរគុណ​ដ៏​សប្បុរសជន​នានា តាមរយៈ​គណៈកម្មាធិកា​រ​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ ដែល​បាន​នាំ​ស្បៀង​មកជួយ​ឧបត្ថម្ភ បាន​ទាន់ពេលវេលា ខណៈពេលដែល​កំពុងតែ​ខ្វះខាត និង​សូម​គោរព​ជូនពរ ដល់​ក្រុមការងារ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ សូម​បាន​ជួបប្រទះ​តែ​នឹង​ពុទ្ធពរ​ទាំង​ប្រាំ​ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ៕​

អត្ថបទ៖ ប៊ុន រដ្ឋា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៨ នាទីutes មុន

កម្ពុជា ទាមទារឱ្យស៊ើបអង្កេតជាបន្ទាន់ ក្នុងឧប្បត្តិហេតុហិង្សា បណ្តាលឱ្យទាហានខ្មែរស្លាប់នៅតំបន់មុំបី

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

តម្លៃប្រេងកើនជាង ២% នៅថ្ងៃចន្ទ ជុំវិញផលិតកម្មប្រេង OPEC+

ព័ត៌មានជាតិ១ ម៉ោង មុន

សួន​កុលាប ​និង​កេសរកូល ​ទាក់ទាញ​ទេសចរ​បំផុត​​នៅ​សួន​រុក្ខជាតិ​អង្គរ

ជីវិតកម្សាន្ដ១ ម៉ោង មុន

គូស្វាមីភរិយាអ្នកផលិតមាតិកាដ៏ល្បី បរិច្ចាគថវិកា ១ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យចំនួនពីរ និងកងទ័ពឈរជើងនៅព្រំដែន

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រែកជីកហ្វូនណនតេជោ ឈាន​ទៅបោះ​បង្គោល​​បន្ត​ពី​ព្រំប្រទល់​​ខេត្តតាកែវ​ដល់​ខេត្ត​កំពត​

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ឈឺចាប់ខ្លាំងបំផុតនៅពេលទាហានថៃចូលមកបាញ់សម្លាប់ទាហានខ្មែរលើដីខ្មែរដែលសម្ដេចធ្លាប់ទៅដល់​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មេទ័ពអាល្លឺម៉ង់ ព្រមានថា រុស្ស៊ី អាចវាយ «ណាតូ» ៤ឆ្នាំទៀត

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាជិករដ្ឋសភា-ព្រឹទ្ធសភា ឈរគោរពវិញ្ញាណក្ខន្តព្រិន្ធបាលឯក សួន រោន ដែលពលីជីវិតពីការវាយឆ្មក់ពីពួក​ឈ្លានពាន

Sokha Hotels

ព័ត៌មានពេញនិយម