ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌព្រែកព្នៅ ចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អាជីវករ ឱ្យចូលរួមអនុវត្តបម្រាមគោចរ
ដើម្បីឲ្យការអនុវត្តបម្រាមគោចររបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពហើយប្រជាពលរដ្ឋបានដឹងកាន់តែច្បាស់គ្រប់ៗគ្នានោះ រដ្ឋបាលខណ្ឌព្រែកព្នៅ ក៏មិនខុសពីខណ្ឌដទៃដែរក្នុងរាជធានីភ្នំពេញ បានចុះអប់រំ ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវក៏ដូចជាបងប្អូនប្រកបមុខរបរលក់ដូរតាមដងផ្លូវទាំងអស់ឱ្យចូលរួមអនុវត្តនៅបម្រាមគោចរនេះគ្រប់គ្នាដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ កាលពីរាត្រីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ។

លោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ បានចាត់ ចែងកម្លាំងឱ្យអភិបាលរងខណ្ឌចុះអប់រំ ផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរលក់ដូរតាមដងផ្លូវក្នុងដែនដីរបស់ខ្លួនឱ្យចូលរួមអនុវត្តនូវបម្រាមគោចរដែលត្រូវហាមឃាត់ចាប់ពីម៉ោង៩ រហូតដល់ម៉ោង ៣ ទៀបភ្លឺ គិតចាប់ពីថ្ងៃទី៣០ ខែកក្កដានេះ រហូតទៅដែលមានរយៈពេល១៤ថ្ងៃ។
លោកហួត លាភ ពិសិដ្ឋ អភិបាលរងខណ្ឌព្រែកព្នៅ បានប្រាប់ឱ្យដឹងថា យប់នេះនេះគ្រាន់តែជាការអប់រំសព្វផ្សាយឱ្យបងប្អូនបានជ្រាបកាន់តែច្បាស់អំពីព័ត៌មានដែលត្រូវអនុវត្តនូវបម្រាមគោចរក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តែប៉ុណ្ណោះ។

ហើយចាប់ពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះតទៅអាជ្ញាធរមានសមត្ថកិច្ចនឹងចាប់ផ្ដើមអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញធ្វើយ៉ាងណាឱ្យការអនុវត្តបម្រាមគោចរនេះមានប្រសិទ្ធភាពខ្ពស់ រួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសជំងឺកូវីដ-១៩បំលែងថ្មីដែលហៅថា (ដែលតា) ដែលបានឆ្លងចូលមកក្នុងសហគមន៍របស់យើងតាមរយៈពលករចំណាកស្រុកមកពីប្រទេសជិតខាងនាពេលនេះ។
ការអនុវត្តនូវបម្រាមគោចរនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលបានបង្ហាញពីការរកឃើញជំងឺកូវីដ១៩ បំប្លែងថ្មីដែលតា បានចូលមកដល់ក្នុងសហគមន៍របស់យើង តាមរយៈបងប្អូនពលករចំណាកស្រុក ដែលវិលចូលមកស្រុកវិញពីប្រទេសជិតខាង៕ ដោយៈ ឧត្តរ៉ា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ១ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន