ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ រៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ១២ឆ្នាំ ដល់យុវវ័យអាយុក្រោម១៨ឆ្នាំ ក្នុងពេលខាងមុខឆាប់ៗនេះ
កំពង់ស្ពឺ ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បាននឹងកំពុងត្រៀមលក្ខណៈ ដើម្បីរៀបចំ បើកយុទ្ធនាការចាក់វ៉ាក់សាំងដល់យុវវ័យ ដែលមានអាយុក្រោម១៨ឆ្នាំ មកដល់១២ឆ្នាំ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។
ចំពោះកុមារ ដែលមិនទាន់គ្រប់អាយុ១២ឆ្នាំ ឬខ្វះ ៣០ថ្ងៃ ក៏អាចទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះបានដែរ ។
សូមបញ្ជាក់ថា ក្នុងខេត្តកំពង់ស្ពឺ កុមារមានអាយុចាប់ពីអាយុ១២ឆ្នាំ រហូតដល់យុវវ័យអាយុ១៨ឆ្នាំ ដែលគ្រោងនឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានជំនួន ១១៥,១៨៧នាក់ ក្នុងនោះស្រីមានចំនួន៥៥,៧៥២៣នាក់។
គិតត្រឹមនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពង់ស្ពឺអ្នកជំងឺកូវីដ-១៩ ចំនួន១៣នាក់ បានជាសះស្បើយ និងមានអ្នកជំងឺ ចំនួន២០៣នាក់ទៀត កំពង់សម្រាកព្យាបាល។
សម្រាប់ថ្ងៃនេះផងដែរ ក្នុងខេត្តកំពង់ស្ពឺ មានសញ្ញាល្អដោយគ្មានអ្នកឆ្លងជំងឺកូវីដ-១៩ អ្នកឆ្លងថ្មីទេហើយក៏មិនមានអ្នកស្លាប់ដែរ ។ អ្នកឆ្លងសរុប៤១១នាក់ មានអ្នកជាសះស្បើយសរុប ៣៧៩៣នាក់ អ្នកស្លាប់សរុប ៩៨នាក់។
ការបើកយុទ្ធនាការចាក់វ៉ាក់សាំង ចំពោះកុមារមានអាយុចាប់ពី១២ឆ្នាំរហូតដល់យុវវ័យអាយុ១៨ឆ្នាំនឹងចាប់ផ្ដើមនៅថ្ងៃអង្គារទី១០ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ សម្រាប់ ក្មេងអាយុ១២ឆ្នាំនៅខ្វះ៣០ថ្ងៃ ក៏អាចចាក់បានដែរ។
លោកវ៉ីសំណាង អភិបាលខេត្តកំពង់ស្ពឺ បាន លើកឡើងថា សម្រាប់ឯកសារភ្ជាប់ ជាប់មកជាមួយមានដូចជា សំបុត្រកំណើត លិខិតបញ្ជាក់ពីអាជ្ញាធរ ឬលិខិតឆ្លងដែន។
លោកអភិបាលខេត្តក៏បានអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋ ដែលមានកូន ចាប់ពីអាយុ១២ឆ្នាំរហូតដល់១៨ឆ្នាំ យកទៅចាក់ថ្នាំ ការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ដើម្បីចៀសផុតពីជំងឺកូវីដ-១៩ទាំងអស់គ្នា៕
ដោយ ៖ ភួង រដ្ឋា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


