ព័ត៌មានជាតិ
រដ្ឋបាលខេត្តបាត់ដំបង ទទួលវ៉ាក់សាំងជំរុញដូសទី៣ សម្រាប់ចាក់ដល់មន្ត្រីរាជការនិងក្រុមគ្រូពេទ្យជួរមុខ
បាត់ដំបង ៖ រដ្ឋាភិបាលបញ្ជូនវ៉ាក់សាំងAstraZenecaដូសទី៣ជាង២ម៉ឺនដូស បានមកដល់ខេត្តបាត់ដំបងដើម្បីត្រៀមផ្តល់ការចាក់ដល់មន្ត្រីរាជការរួមទាំងក្រុមគ្រូពេទ្យជួរមុខជាខេត្តគោលដៅ។

លោកវេជ្ជបណ្ឌិតឱសថបណ្ឌិតវឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា វ៉ាក់សាំងAstraZenecaដូសទី៣របស់មិត្តជប៉ុនត្រូវបានរាជរដ្ឋាភិបាលបញ្ជូនមកដល់ខេត្តបាត់ដំបងហើយនៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ។

វ៉ាក់សាំងដូសទី៣ជាដូសជំរុញបន្ថែម ដែលរដ្ឋបាលខេត្តបាត់ដំបងទើបទទួលនេះផលិតនៅប្រទេសជប៉ុនសរុបចំនួន២០៧៣០ដូស ហើយនឹងចាប់ផ្តើមចាក់ជូនដល់មន្ត្រីរាជការរួមទាំងក្រុមគ្រូពេទ្យជួរមុខដែលកំពុងបំពេញការងារមមាញឹកពិនិត្យនិងព្យាបាលនូវជំងឺកូវីដ១៩ពិសេសនៅតាមខ្សែបន្ទាត់ព្រំដែនខេត្តបាត់ដំបងដែលនឹងចាប់ផ្តើមចាក់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១តទៅ។

លោកឱសថបណ្ឌិតវឿង ប៊ុនរ៉េត បានបញ្ជាក់ដែរថា ហេតុផលនៃការផ្តល់នូវវ៉ាក់សាំងប្រភេទAstraZeneca ទៅដល់មន្ត្រីរាជការនិងក្រុមគ្រូពេទ្យជួរមុខមុននេះ ដោយសារក្រុមការងារទាំងអស់ងាយនិងប្រឈមខ្លាំងព្រោះកំពុងទប់ទល់ប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ.១៩ ក៏ដូចជាប្រភេទបំប្លែងថ្មីdeltaផ្ទាល់ ដែលកើតមានទៅលើប្រជាពលរដ្ឋពិសេសពលករខ្មែរដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលធ្ងន់ធ្ងរដល់សហគមន៍៕
ដោយ ៖ សៅ សារិទ្ធ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


