ព័ត៌មានជាតិ
នៅភ្នំំពេញ យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារសម្រេចបានជាង ៥០ ភាគរយលើផែនការ ២១ ម៉ឺននាក់
ភ្នំពេញ៖ កុមារនិងយុវវ័យដែលមានអាយុពី១២ឆ្នាំដល់ ១៧ឆ្នាំ គិតមកដល់ល្ងាចថ្ងៃទី០៨ខែសីហាឆ្នាំ២០២១
នេះ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានប្រមាណជា១២ម៉ឺននាក់ហើយ ក្នុងចំណោមកុមារនិងយុវវ័យរស់នៅរាជធានីភ្នំពេញដែលត្រូវចាក់វ៉ាក់សាំងចំនួន២១ម៉ឺននាក់។

តួលេខនេះបានបង្ហាញឱ្យដឹង ខណៈដែលលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អមដំណើរលោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យមើលសកម្មភាពនៃការចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យ នៅមណ្ឌលសុខភាពទឹកថ្លា ខណ្ឌសែន សុខ នារសៀលថ្ងៃទី០៨ខែសីហានេះ។

លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងថា ខណៈដែលប្រទេសមួយចំនួនមិនទាន់នឹងបានវ៉ាក់សាំង covid-19 សម្រាប់មនុស្សចាស់នៅឡើយផងទេ តែសម្រាប់កម្ពុជាមិនត្រឹមតែចាក់វ៉ាក់សាំងជូនមនុស្សចាប់ពីអាយុ១៨ឆ្នាំឡើងប៉ុណ្ណោះទេ គឺបានបើកយុទ្ធនាការចាក់ដល់កុមារនិងយុវវ័យ អាយុពី១២ឆ្នាំទៅ១៧ឆ្នាំថែមទៀត។
លោកឃួង ស្រេង បានបញ្ជាក់ទៀតថា នៅតំបន់អាស៊ានទាំង១១ប្រទេស មានតែប្រទេសកម្ពុជាមួយទេ ដែលបានទទួលការចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យ អាយុពី១២ឆ្នាំទៅ១៧ឆ្នាំនេះ។


លោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹង នៅរសៀលថ្ងៃទី០៨ សីហានេះដែរថា សម្រាប់រាជធានីភ្នំពេញកុមារ និងយុវវ័យអាយុពី១២ឆ្នាំដល់១៧ឆ្នាំ ដែលត្រូវទទួលការចាក់វ៉ាក់សាំង មានចំនួនប្រមាណជា ២១ម៉ឺននាក់ ហើយក្នុងចំនួននេះ បើគិតពីថ្ងៃទី០១ សីហា រហូតមកដល់រសៀលថ្ងៃទី០៨ ខែសីហានេះ មានកុមារនិងយុវវ័យប្រមាណជា ១២ម៉ឺននាក់ហើយ ដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ នេះជាការគិតគូរមួយរបស់រាជរដ្ឋាភិបាល ចំពោះបងប្អូនប្រជាពលរដ្ឋ ខណៈដែលប្រទេសមួយចំនួនមិនទាន់បានទទួលការចាក់វ៉ាក់សាំងដូចកម្ពុជានៅឡើយទេ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច១១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


