ព័ត៌មានជាតិ
អគារព្យាបាល ថ្មីទំនើបនៅតាខ្មៅ សាងសង់រួច ១០០% ត្រៀមទទួលអ្នកជំងឺកូវីដ-១៩
ភ្នំពេញ៖ អគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ បំពាក់សម្ភារបរិក្ខារទំនើបៗស្ថិតនៅក្នុងមន្ទីរពេទ្យ ជ័យជំនះក្រុងតាខ្មៅ ខេត្តកណ្តាល សម្រេចការសាងសង់បាន១០០% និងចាប់ផ្តើមទទួលព្យាបាលអ្នកជំងឺ ក្នុងពេលឆាប់ៗខាងមុខ។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានមានប្រសាសន៍ថា អគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩នេះ មានពីរអគា ដោយអគារទី១ ឈ្មោះថា អគារវះកាត់សុភាវី មានទំហំ ៤០ម៉ែត្រx១៣ម៉ែត្រ កំពស់ ៥ជាន់ ក្នុងមួយជាន់មាន១៥បន្ទប់ ស្មើ ៧០បន្ទប់ និងអគារទី២ ឈ្មោះថា អគារសម្ភព សុភាវ័ន្ត ទំហំ៤០ម៉ែត្រx១៣ម៉ែត្រ កំពស់ ៤ជាន់ ក្នុងមួយជាន់មាន១៥បន្ទប់ ស្មើនិង៦០បន្ទប់ បំពាក់ប្រព័ន្ធ អុកស៊ីហ្សែន ព្រមទាំងមានជណ្ដើរយន្ត និងមានសម្ភារបរិក្ខារទំនើបៗតាមជាន់នីមួយៗដូចគ្នាផងដែរ ។


លោកអភិបាលខេត្តបានបន្តទៀតថា មកដល់ពេលនេះអគារទាំងពីរ សម្រេចលទ្ធផលសាងសង់បាន ១០០% អាចទទួលព្យាបាលអ្នកជំងឺបានប្រមាណ ៣០០នាក់។
យ៉ាងណាក៏ដោយ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានចុះពិនិត្យអគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កាលពីថ្ងៃទី១១សីហា បានណែនាំឲ្យក្រុមវិស្វករបន្ថែមប្រព័ន្ធពន្លត់អគ្គីភ័យស្វ័យប្រវត្តិ ដើម្បីការពារសុវត្តិភាពដល់អ្នកជំងឺ ក៏ដូចជាគ្រុមគ្រូពេទ្យ៕


អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


