ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ពលរដ្ឋដែលមានអាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ប្រមាណ១០ម៉ឺននាក់
ភ្នំពេញ ៖ ព្រឹកថ្ងៃ១៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារនិងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ចំនួនប្រមាណជាង១០ម៉ឺននាក់ ទូទាំងខេត្តត្បូងឃ្មុំ នូវវ៉ាក់សាំងប្រភេទ ស៊ីណូវ៉ាក់ ( sinovac)។

ពិធីនេះប្រព្រឹត្តិទៅ ក្នុងមូលដ្ឋានស្រុកអូររាំងឪ ខណៈ៦ក្រុង-ស្រុកផ្សេងទៀត ចាប់ដំណើរការចាក់ដូចគ្នា ចាប់ពីថ្ងៃ១៦ ដល់៣០ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង៨ ដល់ម៉ោង១១ព្រឹក និងរសៀលម៉ោង១ ដល់ម៉ោង៤។

មានប្រសាសន៍ទៅកាន់ក្មួយនាឱកាសនោះ ឯកឧត្ដម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងថា « ក្តីសង្ឃឹមរបស់កុមារ និងយុវវ័យអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ និងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយរយៈមិនយូរ និងបានចូលសាលារៀនវិញ នៅពេលដែលជំងឺលែងឆ្លង»។

ឯកឧត្ដម ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះជោគជ័យនៃយុទ្ធសាស្ត្រវ៉ាក់សាំងនិងយុទ្ធនាការប្រយុទ្ធទប់ស្កាត់កូវីដ-១៩ របស់សម្តេចដោយជឿជាក់យ៉ាងមុតមាំលើចលនាជាតិ ក្រោមមគ្គុទេ្ទសក៏ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ថាយើងពិតជាប្រយុទ្ធឈ្នះកូវីដ-១៩ ដើម្បីអនាគតភ្លឺស្វាងរបស់ប្រទេសជាតិ និងប្រជាជនយើងជាក់ជាមិនខាន។
ឯកឧត្តមអភិបាលខេត្ត បានអំពាវ ដល់កុមារនិងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំទូទាំងអស់ ទូទាំងខេត្តត្បូងឃ្មុំ ក្រោយទទួលបានការចាក់សាំងការពារជំងឺកូវីដ១៩រួចហើយ ត្រូវបន្តចូលរួមប្រកាន់ភ្ជាប់ នូវវិធានការ”៣ការ ពារ ៣កុំ”របស់ប្រមុខរាជរដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួន។

សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារនិងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ក្នុងមូលដ្ឋានស្រុកអូររាំងឪ ចាប់ផ្តើមពីថ្ងៃទី១៦ដល់៣០ ខែសីហា ឆ្នាំ២០២១នេះតទៅ ចាប់ម៉ោងព្រឹកម៉ោង៨ដល់ម៉ោង១១, រសៀលម៉ោង១ដល់ម៉ោង៤ ចំនួន១០ទីតាំង ៖ ទី១.មន្ទីរពេទ្យបង្អែកស្រុកអូរាំងឪ ២.មណ្ឌលសុខភាពមៀន ៣.មណ្ឌលសុខភាពអំពិលតាពក ៤.មណ្ឌលសុខភាពព្រះធាតុ ៥.មណ្ឌលសុខភាពពានជាំង ៦.មណ្ឌលសុខភាពស្រែស្ពៃ ៧.មណ្ឌលសុខភាពថ្នលកែង ៨.មណ្ឌលសុខភាពទួលសូភី ៩.មណ្ឌលសុខភាពចក ១០.មណ្ឌលសុខភាពដំរិល។

ដោយឡែក ៖ ស្រុក/ក្រុងទាំង៦ទៀត មានមណ្ឌលសម្រាប់ចាក់វ៉ាក់សាំងការពារកូវីដ ១៩ រួមមាន ៖ ស្រុកពញាក្រែក ៖ ១១មណ្ឌល ស្រុកត្បូងឃ្មុំ ៖ ១៦មណ្ឌល ស្រុកតំបែរ ៖ ៦មណ្ឌល ស្រុកក្រូចឆ្មារ ៖ ៦មណ្ឌល ស្រុកមេមត់ ៖ ១៤មណ្ឌល និងក្រុងសួង ៖៣មណ្ឌល។

បើតាមរបាយការណ៍របស់ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ នៅក្នុងខេត្តត្បូងឃ្មុំ មានកុមារដែលមានអាយុចន្លោះពី១២ ទៅដល់ក្រោម១៨ឆ្នាំ គឺមានចំនួនប្រមាណជាង១០ម៉ឺននាក់ផងដែរ៕
អត្ថបទ និង រូបភាព លោក ហុង ម៉េងហៀ


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


