អ្នក​ធ្វើដំណើរ ​សូម​ប្រុង​ប្រយ័ត្ន​ជួប​គ្រោះថ្នាក់​ នៅ​កំណាត់​ផ្លូវជាតិ​លេខ​២​ ដែល​កំពុង​ជួសជុល​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

អ្នក​ធ្វើដំណើរ ​សូម​ប្រុង​ប្រយ័ត្ន​ជួប​គ្រោះថ្នាក់​ នៅ​កំណាត់​ផ្លូវជាតិ​លេខ​២​ ដែល​កំពុង​ជួសជុល​

Published

on

អាជ្ញាធរ​សង្កាត់​ចាក់អង្រែលើ ​បាន​និយាយថា ​សូម​អ្នក​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២​ ហួស​រោង​ចក្រ​អគ្គិសនី​ មេត្តា​ប្រុងប្រយ័ត្ន ខ្លាច​ជួប​គ្រោះថ្នាក់ ​ខណៈ​ផ្លូវ​នេះ​កំពុង​ជួសជុល​។​

យោង​តាម​ប្រភព​ពី​ លោក​ កែវ សាវឿន ចៅសង្កាត់​ចាក់អង្រែលើ​ បាន​និយាយថា ​ផ្លូវ​ដែល​កំពុង​ជួស​ជុល​នេះ ​ស្ថិត​នៅមុខ​ច្រកចូល​ដេប៉ូ​ខ្សាច់​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២​ សង្កាត់​ចាក់អង្រែលើ ​ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ​។

​បន្ថែម​ពី​នោះ ​នៅ​ចំណុច​មុខ​ដេប៉ូ​ខ្សាច់​នេះ​ គឺ​ត្រូវ​រង​ការខូចខាត​ ហើយ​ខ្លាចក្រែង​អ្នកបើកបរ​ម៉ូតូ​ជិះ​ធ្លាក់ ​ងាយ​នឹង​គ្រោះថ្នាក់ ​ទើប​អាជ្ញាធរ ​សហការ​ជាមួយ​ម្ចាស់​ដេប៉ូ​ខ្សាច់ ​ធ្វើការ​ជួសជុល​តែម្ដង​។​

ដូច្នេះ​ហើយ​ ទើប​អាជ្ញាធរ ​សូម​ជូនដំណឹង​ដល់​អ្នក​ធ្វើដំណើ មេត្តា​ប្រុង​ប្រយ័ត្ន ​ព្រោះ​ជា​ការដ្ឋាន​កំពុង​ជួសជុល​។​

អ្នក​ធ្វើដំណើរ ​បាន​និយាយ​ថា មុនពេល​មិនទាន់​ជួសជុល ​គឺ​អ្នកបើកបរ​ម៉ូតូ​ច្រើន​ជួប​គ្រោះថ្នាក់ ​ខណៈ​ជិះ​គេច​ជង្ហុក​នៅមុខ​ដេប៉ូ​ខ្សាច់​នេះ​។​ បើសិនជា​ជួសជុល​រួច​ នឹង​មិន​បារម្ភ​ខ្លាច​គ្រោះថ្នាក់​ទៀត​ឡើយ​៕​

អត្ថបទ ៖ ន​រា​

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម