ព័ត៌មានជាតិ
យុវជនមា្នក់ ជិះម៉ូតូឡើងពីស្រែពេលមេឃកំពុងភ្លៀង ត្រូវរន្ទះបាញ់ស្លាប់
យុវជនម្នាក់បានស្លាប់ភ្លាមៗ នៅក្រោមដំណក់ទឹកភ្លៀង ស្ថិតក្នុងសភាពរលាត់ស្បែកពេញខ្លួន ខណៈដែលជនរងគ្រោះឡើងមកពីស្រែដល់កំណាត់ផ្លូវលំ ហើយក៏ត្រូវរន្ទះបាញ់តែម្តង។ ករណីគ្រោះធម្មជាតិនេះបានកើតឡើង កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៥និង៣០នាទី ល្ងាច នៅចំណុចទួលថ្ងាន់ធំ ស្ថិតនៅក្រុមទី២០ ភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

បើយោងតាមប្រភពនៅទីនោះបាននិយាយថា នៅមុនពេលកើតហេតុ គឺមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង ឯជនរងគ្រោះក៏បានធ្វើដំណើរឡើងពីស្រែដោយជិះម៉ូតូកាត់ភ្លៀង ពេលមកដល់លើកំណាត់ផ្លូវលំ ក៏មានករណីរន្ទះបាញ់តែម្តង បណ្តាលឲ្យជនរងគ្រោះស្លាប់នៅនឹងកន្លែង ហើយនៅលើខ្លួនប្រាណមានក្លិនឈ្ងៀម និងមានដាច់រលាត់ស្បែកជាច្រើនកន្លែងនៅលើខ្លួនប្រាណ។


បច្ចុប្បន្នសពជនរងគ្រោះដែលមានឈ្មោះ ម៉ុត សំរាំង ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិទំពូងជើង ឃុំតាម៉ឺន ស្រុកថ្មគោល ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីហើយ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


