ព័ត៌មានជាតិ
ឪពុកចាប់កូនស្រីរំលោភសេពសន្ថវៈ៨លើក ទើបបែកការណ៍ប្រពន្ធប្ដឹងសមត្ថកិច្ចឱ្យចាប់ខ្លួន
បុរសត្រូវជាឪពុក ឈ្មោះ ឈុន រី អាយុ ៣៨ ឆ្នាំបានរំលោភសេពសន្ថវៈលើកូនស្រីបង្កើតខ្លួនឯងសម្រេចចំនួន ៨ដង និងគំរាមសម្លាប់បើហ៊ាននិយាយប្រាប់ម្ដាយ ក្រោយមកក៏បែកការណ៍ត្រូវប្រពន្ធ ប្ដឹងឱ្យសមត្ថកិច្ចចាប់ខ្លួន។ ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា បុរសជនសង្ស័យ ឈ្មោះ ឈុន រី អាយុ ៣៨ឆ្នាំ រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំណែកឯកូនស្រី អាយុ១៤ឆ្នាំ ពេលដែលឪពុកបាប់រំលោភផ្ទួនៗបានដល់ទៅ៨ដង បានប្តឹងនគរបាល ប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតឱ្យចាប់ឃាត់ខ្លួននៅថ្ងៃទី ២០ខែសីហា ឆ្នាំ២០២១។
ប្រពភព័ត៌មានបានឱ្យដឹងថា កន្លងមក ម្តាយ និងយាយមិននៅផ្ទះ រវល់ទៅលេងផ្ទះបងប្អូនមិនបានត្រឡប់មកវិញ ចំណែកឪពុក និងកូននៅផ្ទះតែ២នាក់ នៅពេលយប់កូនស្រីកំពុងដេកលង់លក់នៅលើគ្រែខាងមុខផ្ទះ ស្រាប់តែឪពុកចាប់កូនបិទមាត់គំរាមមិនឱ្យស្រែកបើហ៊ានស្រែក និងនិយាយរឿងប្រាប់ម៉ែនឹងសម្លាប់ចោល។

លោកវរសេនីយ៍ឯក សៅ សារឿនបានញ្ជាក់ឲ្យដឹងបន្តទៀតថាការចាប់រំលោភកូនខ្លួនឯងបានសម្រេចរហូតដល់ទៅ៨ដង ដោយស៊ូទ្រាំនឹងទង្វើដ៏ថោកទាបរបស់ឪពុកមិនបានកូន និងម្តាយបានប្តឹងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនចាប់ខ្លួនតែម្តង។
លោកបានបញ្ជាក់បន្តឱ្យដឹងទៀតថាក្រោយពីឃាត់ខ្លួននិងសួរនាំ ជនសង្ស័យមិនព្រមសារភាពពីទង្វើរបស់ខ្លួនទៅលើកូនស្រីរបស់ខ្លួនឡើយ ដោយអនុវត្តតាមបញ្ជារបស់លោក ឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ មានបណ្តឹងពីកូន និងម្តាយ ត្រូវបានចាប់ខ្លួន បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត។
បុរសជនសង្ស័យត្រូវកំលាំងជំនាញបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់នៅព្រឹក ថ្ងៃទី២២ ខែ សីហា ឆ្នាំ ២០២១នេះ។
ជនសង្ស័យឈ្មោះឈុន រី នេះ ធ្លាប់ជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំមកហើយ ពីបទរំលោភលើក្មេងស្រីជាអនីតិជន ហើយទើបចេញពីពន្ធនាគារបានរយៈពេល១ឆ្នាំ មករំលោភកូនឯងបង្កើតទៀត៕ដោយ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


