ព័ត៌មានជាតិ
រកឃើញសពកុមារអាយុ២២ខែក្រោយបាត់ខ្លួនក្នុងព្រៃ១០ថ្ងៃ
កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) បានចុះទៅស្រុកកោះធំ ខេត្តកណ្តាល បន្ទាប់ពីបានទទួលពត៌មានថាសាកសពកុមារម្នាក់ត្រូវបានរកឃើញ។

ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) បានកំណត់កន្លែងកើតហេតុ ហើយបានធ្វើការពិនិត្យកោសល្យវិច័យទៅលើសាកសពកុមារ ដែលបានរកឃើញនៅទីតាំងមួយដែលនៅក្នុងព្រៃជ្រៅ ក្រោយពីដើរចូលព្រៃហើយវង្វេងពីពូរបស់គេ ។
ការស៊ើបអង្កេតបន្ថែមបានបង្ហាញថា កុមាររងគ្រោះកំពុងតែដើរតាមពូរបស់គេ ហើយបានបែកផ្លូវគ្នា បង្កអោយវង្វេងនៅក្នុងព្រៃ ចម្ងាយប្រហែល៣គម ពីផ្ទះ។
សាច់ញាតិ និងអ្នកជិតខាងបានព្យាយាមស្វែងរកកុមារនេះ ប៉ុន្តែមិនបានជោគជ័យឡើយ។ ការស្លាប់ដ៏គួរអោយសោកស្តាយនេះ គឺកកើតឡើងដោយសកម្មភាពបន្តបន្ទាប់មួយចំនួន។ នេះគឺជាការរំលឹកមួយដែលបង្ហាញពីភាពងាយស្រួលដែលកុមារតូចៗអាចនឹងវង្វេងទឺសដៅ និងផ្លូវ ហើយនាំមកនូវរឿងអភ័ព្វបែបនេះ។ យើងសូមផ្តល់ការសោកស្តាយចំពោះគ្រួសារ និងសាច់ញាតិជនរងគ្រោះទាំងអស់៕



-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


