ព័ត៌មានជាតិ
ស្ថាប័នធំៗពីររួមគ្នាទប់ស្កាត់ការកេងបន្លំ និងការគេចវេសពន្ធរបស់ធុរជន
អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងធ្វើការផ្លាស់ប្ដូរ ទិន្នន័យគ្នាទៅវិញ ទៅ មក ដើម្បីទប់ស្កាត់ការកេងបន្លំ និងការគេចវេសពន្ធរបស់ធុរជនសំដៅ ធានានូវការប្រកួតប្រជែង ដោយស្មើ ភាពក្នុងការធ្វើធុរកិច្ច។

លោក កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ មានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខាលើលិខិតស្ដីពីការធ្វើតេស្តទទួលស្គាល់អ្នកប្រើប្រាស់ និងការដាក់ឲ្យប្រើប្រាស់សាកល្បងប្រព័ន្ធស្វ័យប្រវត្តិកម្មចែករំលែកទិន្នន័យព័ត៌មាន រវាងអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឲ្យដឹងថាការផ្លាស់ប្តូរទិន្នន័យនេះ គឺធ្វើឡើងតាមរយៈការរៀបចំតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មរវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារពិសេសក្រុមការងារបច្ចេកទេសតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មរវាងប្រព័ន្ធបច្ចេកវិទ្យានៃអគ្គនាយកដ្ឋានទាំងពីរ ដែលបានអភិវឌ្ឍន៍ប្រព័ន្ធស្វ័យប្រវត្តិកម្មចែករំលែកទិន្នន័យព័ត៌មានទៅវិញទៅមក។

លោកបានបន្តថា ប្រព័ន្ធនេះ បានដើរតួនាទីសំខាន់ក្នុងការអនុញ្ញាតឲ្យអគ្គនាយកដ្ឋានទាំងពីរធ្វើការផ្លាស់ប្ដូរទិន្នន័យព័ត៌មានគ្នាទៅវិញទៅមកបានឆាប់រហ័ស និងទាន់ពេលវេលា ហើយក៏កាត់បន្ថយបាននៃការប្រើប្រាស់ធនធានមនុស្ស និងថវិកា ពីយន្តការអនុវត្តតាមបែបហត្ថកម្មផងដែរ។
លោកបានបន្ថែមថា«ការផ្លាស់ប្ដូរទិន្នន័យរវាងអគ្គនាយកស្ថានពន្ធដារ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រងនិងប្រមូលពន្ធឲ្យមានតម្លាភាពគណនេយ្យភាពប្រសិទ្ធភាពនិងស័ក្កិសិទ្ធភាពដើម្បីធានានូវការប្រកួតប្រជែងដោយស្មើភាពក្នុងការធ្វើធុរកិច្ចពីព្រោះថាមានទិន្នន័យគ្រប់គ្រាន់អគ្គនាយកដ្ឋានទាំងពីរនឹងអាចទប់ស្កាត់បាននូវការកេងបន្លំនិងការគេចវេសពន្ធរបស់ធុរជន»។

លោកបានបញ្ជាក់ថា តាមការគ្រោងទុកការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មរវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៃអគ្គនាយករដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានឹងត្រូវប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៅក្នុងខែធ្នូ ឆ្នាំ២០២០ខាងមុខ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


