ព័ត៌មានជាតិ
លោកបណ្ឌិត សុខ ទូច ស្លៀកពាក់សាមញ្ញ ចុះទៅដាំកូនឈើប្រណិត តែបែរជាត្រូវគេរិះគន់ថា ស្លៀកពាក់មិនសក្តិសមជាមេដឹកនាំ
លោកបណ្ឌិត សុខ ទូច ត្រូវបានមនុស្សមួយចំនួនរិះគន់ ការស្លៀកពាក់របស់លោក ថា មិនសក្តិសមជាមេដឹកនាំ ជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ ការរិះគន់នេះ គ្រាដែលលោកបណ្ឌិត សុខ ទូច បានស្លៀកពាក់ សាមញ្ញ ដឹកនាំមន្ត្រីរាជបណ្ឌិត្យសភា ចុះទៅដាំកូនឈើប្រណិត ( ធ្នង់) ចំនួន៤ពាន់ដើម នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោ ឬស្សីត្រឹប កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១។
លោកបណ្ឌិត សុខ ទូច សរសេរនៅលើគណនីហ្វេសប៊ុក របស់លោក នារសៀលថ្ងៃទី៦ ខែកញ្ញានេះថា «មានអ្នកសួរខ្ញុំច្រើនណាស់ថា ស្លៀកពាក់មិនសក្តិសមជាមេដឹកនាំ ជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ សូមអភ័យទោស ខ្ញុំមិនឆ្លើយតបទេ តែខ្ញុំទៅនេះ មិនមែនទៅក្នុងនាមប្រធានរាជបណ្ឌិត្យសភាកម្ពុជាទេ ខ្ញុំទៅដាំដើមឈើ ខ្ញុំចុះមើលក្រោលគោ មើលក្រោលក្របី»។
លោកបណ្ឌិត សុខ ទូច បានសរសេរបន្តថា «ហើយកាលដែលមានជាតិអំបិលឡើង នៅលើអាវនេះគឺ អ្វីៗខ្ញុំកាន់ដោយខ្លួនឯង ព្រោះមិនមានប្រាក់ខែបើក ឱ្យអ្នកបើកឡាន ឬអ្នកយួរកាបូបទេ ដូច្នេះអ្វីៗខ្ញុំធ្វើដោយខ្លួនឯង ហេតុនេះទើបធ្វើឱ្យបែកញើសបែបនេះ។ សូមអរគុណ ចំពោះអ្នករិះគន់ នេះគឺជីវិតរបស់អ្នកស្រាវជ្រាវវាបែបនេះ»៕








-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


