ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពផ្លូវតាមមូលដ្ឋានក្នុងសង្កាត់បឹងកុក ដើម្បីធ្វើការអភិវឌ្ឍន៍
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះពិនិត្យតាមភូមិមួយចំនួន ក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដើម្បីធ្វើការអភិវឌ្ឍ ។
តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម ឲ្យដឹងថា បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំ ឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យមើលនៅតាមភូមិសាស្ត្រមួយចំនួន ក្នុងសង្កាត់បឹងកុក ជាពិសេសគឺផ្ដោតទៅលើស្ថានភាពផ្លូវ និងប្រព័ន្ធបង្ហូរទឹកផងដែរ។

មន្ត្រីដដែលបានឲ្យដឹងទៀតថា ផ្លូវមួយចំនួនក្នុងសង្កាត់បឹងកុក បច្ចុប្បន្នកំពុងធ្វើការស្ថាបនាជាផ្លូវក្រាលបេតុង ដែលមានប្រវែងប្រមាណជាង ១.៥០០ម៉ែត្រ និងប្រព័ន្ធលូបង្ហូរទឹកផងដែរ ស្ថិតនៅក្នុងសង្កាត់បឹងកុក។ ក្នុងនោះផ្លូវក្រាលបេតុង១ខ្សែ ប្រវែងជាង១.៣០០ម៉ែត្រ ទទឹង៦ម៉ែត្រ និង១ខ្សែ ទៀតប្រវែងជាង២០០ម៉ែត្រ ទទឹង៥ម៉ែត្រ និងត្រូវស្ថាបនាលូរំដោះទឹកប្រវែងជាង១.០០០ម៉ែត្រ និងលូដែលត្រូវជួសជុលប្រវែងជាង៤០០ម៉ែត្រផងដែរ ។ ដោយគម្រោងផ្លូវទាំង២ខ្សែនេះ ប្រើប្រាស់ថវិកាឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម ។

មន្ត្រីរដ្ឋបាលខេត្តបានបន្តថា ទន្ទឹមនឹងការអភិវឌ្ឍផ្លូវ និងលូកំពុងស្ថាបនានេះ លោកអភិបាលខេត្ត បានចុះពិនិត្យដោយផ្ទាល់ និងមានគម្រោងបន្តស្ថាបនាផ្លូវបេតុងបន្ថែមទៀតនៅក្នុងសង្កាត់បឹងកុក នាពេលខាងមុខនេះ ៕
អត្ថបទ៖ ហុង ម៉េងហៀ



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


