ព័ត៌មានជាតិ
ធាក់ម៉ូតូបុរសម្នាក់ផ្តួលរួចលើកជិះគេចខ្លួនត្រូវពលរដ្ឋដេញចាប់បាន
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពធាក់ម៉ូតូបុរសវ័យចំណាស់ម្នាក់ផ្តួលរួមលើកជិះគេចខ្លួនកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចខាងត្បូងស្ពានច្បារអំពៅ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ហើយព្យាយាមគេចខ្លួនរហូតមកដល់ផ្លូវ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមនទេីបបានបងប្អូនប្រជាពលរដ្ឋដេញចាប់បានរួចប្រគល់ជូនសមត្ថកិច្ច។

ជនសង្ស័យឈ្មោះជារស្មី ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
ម៉ូតូជនរងគ្រោះម៉ាកគុប មូល ពណ៌ទឹកដោះគោ ពាក់ស្លាកលេខភ្នំពេញ1CY 3365។

តាមប្រភពព័ត៌មានពីយុវជន២នាក់ដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុរូបគេបានជិះម៉ូតូមួយគ្រឿងឌុបគ្នា ចេញពីផ្សារច្បារអំពៅ ស្រាប់តែប្រទះឃើញបុរសវ័យចំណាស់ម្នាក់ជិះម៉ូតូដឹកក្មេងតូចម្នាក់ ខណៈមកដល់គល់ស្ពា នច្បារអំពៅស្រាប់តែមានជនសង្ស័យម្នាក់ឈរលើដងផ្លូវលោតមកធាក់ម៉ូតូជនរងគ្រោះឱ្យដួលរួចលេីកជិះម៉ូតូគេចខ្លួនបាត់ ភ្លាមនោះរូបគេក៏ជិះដេញតាមពីក្រោយរហូតទាន់ តែជនសង្ស័យនៅតែបន្តគេចខ្លួន ថែមទាំងទាក់ម៉ូតូគេដួលបណ្តាលឱ្យរងរបួសទៀតផង ។

សាក្សីដដែលបន្តថា ភ្លាមនោះរូបគេក៏លេីកម៉ូតូបន្តដេញជនសង្ស័យទៀតរហូតទៅដល់ផ្លូវ៩៩ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ទេីបបងប្អូនប្រជាពលរដ្ឋជួយស្ទាក់ចាប់ជនសង្ស័យបានតែម្តង។
ក្រោយកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅប៉ុស្តិ៍នគរបាលច្បារអំពៅទី២ ដើម្បីចាក់ការតាមច្បាប់៕
ដោយ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


