ព័ត៌មានជាតិ
ជនជាតិថៃម្នាក់ វេរលុយជាមួយម្ចាស់ហាងបុរី KTH ៦៥១.០០០បាត ហើយរត់គេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន
បន្ទាយមានជ័យ ៖ ស្ត្រីជាជនជាតិថៃម្នាក់ធ្លាប់រកស៊ីវេរលុយជាមួយម្ចាស់ហាងបុរី KTH រាប់លានបាតកន្លងមកមិនអី ចុងក្រោយវេលុយទៅឲ្យគេយកទៅឲ្យម្តាយនៅប្រទេសថៃ២លើកបានប្រាក់ចំនួន៦៥១.០០០បាតគេចបាត់ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌរាជអាវុធហត្ថក្រុងប៉ោយប៉ែតចុះឃាត់ខ្លួនបាន នៅព្រឹក ថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០២១ ការឃាត់ខ្លួននេះដោយទទួលតាមពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ងឹម សារី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងករណីពីជនឆបោកមានឈ្មោះ ចាន់ចិ រ៉ា ខុងឌី ភេទស្រី អាយុ៣០ឆ្នាំ ជាជនជាតិថៃ ស្នាក់នៅបណ្ដោះអាសន្ន ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា យោងតាមការឆ្លើយបំភ្លឺរបស់ជនរងគ្រោះឈ្មោះ ងឹម សារី បានឱ្យដឹងថា នៅវេលាម៉ោង៩ និង២៦នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ ឈ្មោះ ចាន់ចិរ៉ា ខុងឌី បានមកឲ្យខ្លួនវេរលុយនៅហាងរបស់ខ្លួននៅចំណុចបុរី KTH ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ដោយវេរលុយទៅឱ្យឈ្មោះ ស៊ីធិឆៃ ឈីណាសាន់យកទៅឲ្យម្តាយនៅថៃជា បន្តបន្ទាប់សរុបប្រាក់ថៃចំនួន៤៥១.០០០បាត ក្រោយពីវេរលុយរួច ឈ្មោះ ចាន់ចិរ៉ា ខុងឌី បានសន្យាឱ្យខ្លួនទៅយកប្រាក់សុទ្ធនៅបន្ទប់ជួលរបស់គេនៅម្ដុំដីស ស្ដិតក្នុងក្រុងប៉ោយប៉ែត។ បន្ទាប់មកទៀតនៅវេលាម៉ោង១២ ឈ្មោះ ចាន់ចិរ៉ា ខុងឌី បានឱ្យខ្លួនវេរប្រាក់មុនទៅឈ្មោះ ខាងលើដដែលចំនួន២០០,០០០បាតបន្ថែមទៀត ព្រោះទុកចិត្តឈ្មោះ ចាន់ចិរ៉ា ខុងឌី ជាម៉ូយប្រចាំ ទើបខ្លួនវេរលុយឲ្យសរុបចំនួន៦៥១.០០០បាត ។

ជនរងគ្រោះបានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីវេរលុយ២លើកខ្លួនបានទៅយកលុយពីឈ្មោះ ចាន់ចិរ៉ា ខុងឌី នៅកន្លែងស្នាក់នៅស្រាប់តែជនសង្ស័យគេចខ្លួនបាត់ដោយឃើញជនសង្ស័យមិននៅខ្លួនបានមកដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង។
ជនសង្ស័យក្រោយពីកម្លាំងជំនាញសាកសួរចម្លើយរួចមកបានឆ្លើយសារភាពថា រូបគេពិតជាបានឱ្យជនរងគ្រោះវេរប្រាក់ឱ្យចំនួន២លើកសរុបចំនួន៦៥១,០០០បាត ទៅឱ្យឈ្មោះ ស៊ីធិឆៃ ឈីណាសាន់ ពិតប្រាកដមែន ហើយខ្លួនបានឱ្យឈ្មោះ ស៊ីធិឆៃ ឈីណាសាន់ យកទៅឱ្យម្ដាយរបស់ខ្លួននៅប្រទេសថៃផងដែរ ចំណែកខ្លួនមិនមានប្រាក់សុទ្ធឱ្យទៅជនរងគ្រោះទើបគេចខ្លួនតែម្ដង។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដាក់ទោសទៅតាមផ្លូវច្បាប់៕
ដោយ ៖ វ៉ាន់ ណាង

-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


