ព័ត៌មានជាតិ
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជុំទី១ នៅខេត្តសៀមរាប ត្រូវបានបិទបញ្ចប់
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ជុំទី១ ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅនោះ ត្រូវបានប្រកាសបិទបញ្ចប់ជាផ្លូវការហើយកាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះក្រោមអធិបតីភាពលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ,ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រតិភូមកពីក្រសួងសុខាភិបាល និងសមាជិក សមាជិកា នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងខេត្តសៀមរាប។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា នៅខេត្តសៀមរាប មានប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងដែលត្រូវទទួលការចាក់វ៉ាក់សាំងដូសទី១ មានចំនួនជាង៦៨ម៉ឺននាក់ ប៉ុន្តែគិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ លទ្ធផលសម្រេចបានចំនួនជាង៦០ម៉ឺននាក់ ស្មើនឹងជិត៩៧ភាគរយ និងនៅសល់អ្នកដែលមានលទ្ធភាពអាចចាក់បានប្រមាណជាង២ម៉ឺននាក់ ហើយការចាក់ដូសទី២ បានចំនួនជិត៥៨ម៉ឺននាក់ ស្មើនឹង៩៥ភាគរយនៃផែនការជាង៦០ម៉ឺននាក់ និងក្រៅពីនេះ នៅមានពលរដ្ឋពុំអាចចាក់បានដោយសារមានបញ្ហាសុខភាពប្រហែលជាង២ម៉ឺននាក់ និងប្រជាពលរដ្ឋចំណាកស្រុកពុំទាន់ទទួលបានការចាក់វ៉ាក់សាំងនេះ មានប្រមាណជាង៣ម៉ឺននាក់ផ្សេងទៀត។
ឯកឧត្តម ទៀ សីហា មានប្រសាសន៍ទៀតថា ការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្រោមកិច្ចសហការរវាងក្រុមការងារចម្រុះពេទ្យខេត្ត និងពេទ្យយោធា ក្នុងអំឡុងពេលយុទ្ធនាការកន្លងមកនេះ មិនត្រឹមតែបានចាក់ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានចាក់ជូនកុមារអាយុ១២ឆ្នាំ ដល់ក្រោមអាយុ១៨ឆ្នាំ និងកុមារអាយុចាប់ពី៦ឆ្នាំដល់ក្រោម១២ឆ្នាំ ដែលគិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ទទួលបានលទ្ធផលសរុបចំនួនជាង៧៥ម៉ឺននាក់ ស្មើនឹង៨០ភាគរយ នៃផែនការសរុបចំនួនជាង៩៥ម៉ឺននាក់។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា សមិទ្ធផលនៃការចាក់វ៉ាក់សាំងកូវីដ-១៩ មកដល់ពេលនេះ បើមិនមានវត្តមាន និងការខិតខំប្រឹងប្រែងប្រកបដោយភាពទន់ភ្លន់ និងការគិតគូរដ៏វៃឆ្លាតរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលទេនោះ ប្រហែលជាកម្ពុជា មិនអាចមានវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ សម្រាប់ជួយសង្គ្រោះសុខភាពប្រជាពលរដ្ឋបានទាន់ពេលវេលានោះឡើយ ខណៈនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ កម្ពុជាប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង , នៅថ្ងៃទី១៧ ខែកញ្ញា រាជរដ្ឋាភិបាលប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនដល់កុមារនិងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ និងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ ចាប់ពីអាយុ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ដែលសកម្មភាពនេះបានបង្ហាញច្បាស់ថា កម្ពុជាត្រូវបានបោះជំហ៊ានទៅមុខជានិច្ច លើការងារផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ កាត់បន្ថយហានីភ័យនៃការរាតត្បាតដោយជំងឺកូវីដ-១៩ ។

លោកជំទាវ ឱ វណ្ណឌីន មានប្រសាសន៍ទៀតថា ការបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងជុំទី១ ជូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងនាពេលនេះ មិនមែនមានន័យថា ត្រូវបានបញ្ឈប់ការចាក់វ៉ាក់សាំងទាំងស្រុងនោះឡើយ ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដោយប្រការផ្សេងៗ និងពលករចំណាកស្រុកជាដើម អាចទទួលយកការចាក់វ៉ាក់សាំងនេះបាន ដោយរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានរៀបចំទីតាំងចំនួន៣កន្លែង រួមមាននៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប , មន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ និងនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ជាពិសេសការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញជូនប្រជាពលរដ្ឋ សម្រាប់ក្រុងសៀមរាប នឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី០២ ខែធ្នូ និងបណ្តាស្រុកនានា ចាប់ផ្តើមចាក់ជូនប្រជាពលរដ្ឋនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ តាមការកំណត់ទីតាំងដោយរដ្ឋបាលខេត្តនៅពេលក្រោយ ។
លោកជំទាវ ឱ វណ្ណឌីន មានប្រសាសន៍បន្ថែមទៀតថា ការកាត់ផ្តាច់ការឆ្លងនិងការចម្លងជំងឺកូវីដ-១៩ ចាំបាច់គឺមិនអាចខ្វះបាននូវការចូលរួមពីសហគមន៍ និងមានការទទួលខុសត្រូវដោយចាប់ផ្តើមចេញពីបុគ្គលម្នាក់ៗនោះទេ ក្នុងការការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ-១៩ ហេតុនេះវ៉ាក់សាំងតែមួយមុខ គឺមិនអាចធានាការឆ្លងបាននោះទេ វ៉ាក់សាំងមានគុណតម្លៃសម្រាប់បង្កើតកងការពារសរីរាង្គមនុស្សឲ្យរឹងមាំ ទប់ទល់មិនឲ្យឈានទៅរកសភាពធ្ងន់ធ្ងរនៃជំងឺ និងកាត់បន្ថយបានអត្រាមរណៈដោយការរាតត្បាតនៃកូវីដដូច្នេះរូបមន្ត បង្ការជំងឺកូវីដ-១៩ គឺ ៣កុំ ៣ការពារ និង ចាក់វ៉ាក់សាំង៕
អត្ថបទ៖ គឿនវេត
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


