ព័ត៌មានជាតិ
ជនសង្ស័យមុខសញ្ញាដើរលួចគ្មានសល់ ទីបំផុតជាប់អន្ទាក់សមត្ថកិច្ច
ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាលួចមិនរើសមុខ នៅតាមភូមិ និងតាមផ្ទះប្រជាពលរដ្ឋ ទីបំផុតត្រូវបានកម្លាំងអធិការក្រុងបាត់ដំបងចាប់ខ្លួន ខណ:មានជនរងគ្រោះចូលមកដាក់ពាក្យបណ្តឹង។

ក្រោយពីទទួលបានពាក្យបណ្តឹង ពីដើមបណ្តឹងឈ្មោះ ពាញ រដ្ឋា ហៅ អុង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដែលបានប្ដឹងថា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នៅពេលទៀបភ្លឺ មានករណីចោរចូលលួចសម្ភារ:មួយចំនួនក្នុងដីភូមិរបស់លោកនៅទីតាំងខាងលើ។

ក្រោយទទួលបានបណ្ដឹងនេះភ្លាម លោកអធិការ ពេជ្រ សារ៉ែន បានចាត់កម្លាំងជំនាញចុះស្រាវជ្រាវ ទីបំផុតកម្លាំងបានឃាត់ខ្លួនជនសង្ស័យ១នាក់ ដើម្បីយកមកសាកសួរ។ ជនសង្ស័យនោះ ឈ្មោះ ពៅ ប្រាថ្នា ហៅ ម៉ៅ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ដោយជនសង្ស័យបានសារភាពថា គេពិតជាបានចូលលួចសម្ភារ:ក្នុងផ្ទះខាងលើពិតប្រាកដមែន។

សំភារ:ដែលសមត្ថកិច្ចដកហូតបានរួមមាន ឈើសុក្រមចំនួន ៦ សន្លឹក ពូថៅចំនួន ១ ដោយបច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានផ្នែកជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនតាមនិតិវិធីច្បាប់ តាមបញ្ជារបស់លោកព្រះរាជអាជ្ញា កែវ សុជាតិ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


