ព័ត៌មានជាតិ
លោក ស ថេត ៖ ហាមដាច់ខាតអ្នកសារព័ត៌មានផ្សាយផ្ទាល់ នៅពេលសមត្ថកិច្ច កំពុងអនុវត្តការងារជំនាញចាំបាច់
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់គ្រប់អង្គភាព ចំណុះឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវអនុវត្តការងារឲ្យបានល្អ ហើយហាមដាច់ខាតចំពោះសារព័ត៌មានដែលចូលមកថត ឬឡាយ នៅពេលដែលសមត្ថកិច្ច កំពុងតែអនុវត្តការងារជំនាញចាំបាច់។
ការណែនាំនេះ បានធ្វើឡើងកិច្ចប្រជុំបូកសរុបការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា តាមរយ:កិច្ចប្រជុំអន ឡាញ Zoom Meeting នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ។ បន្ទាប់ពីណែនាំមន្ត្រីនគរបាល ស្ថិតក្រោមការគ្រប់គ្រង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទៅលើការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងការអនុវត្តច្បាប់នានារួចមក។
លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំដល់គ្រប់អង្គភាពអនុវត្តការងារឲ្យបានល្អ ហើយហាមដាច់ខាតចំពោះសារព័ត៌មាន ដែលចូលមកថត ឬឡាយ នៅពេលដែលសមត្ថកិច្ច កំពុងតែអនុវត្តការងារជំនាញចាំបាច់។ លោកថា បើប្រាប់មិនស្តាប់ ត្រូវតែចាត់វិធានការតាមច្បាប់ ព្រោះការថត ឬឡាយ អាចធ្វើឲ្យបែកការ ហើយយជនសង្ស័យបានឃើញ និងធ្វើការគេចខ្លួន ដែលនាំឲ្យសមត្ថកិច្ចពិបាក ក្នុងការស្រាវជ្រាវ និងតាមដាន ដើម្បីតាមឃាត់ខ្លួនជនសង្ស័យ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


