ព័ត៌មានជាតិ
ធនាគារជាតិនៃកម្ពុជាសម្ពោធដាក់ឲ្យប្រើប្រាស់វីដេអូចំណេះដឹងហិរញ្ញវត្ថុទាំង៩ និងមគ្គុទ្ទេសក៍ហិរញ្ញវត្ថុ
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រុមហ៊ុនវីង ក្រុមហ៊ុនប៊ូសខេភីថល ក្រុមហ៊ុន ស៊ីអ៊ីនវេសមិន និងក្រុមសន្សំប្រាក់នារី បាន«សម្ពោធដាក់ឲ្យប្រើប្រាស់វីដេអូចំណេះដឹងហិរញ្ញវត្ថុទាំង៩ និងមគ្គុទេ្ទសក៍ហិរញ្ញវត្ថុ» ដើម្បីផ្តល់ធនធានទាំងនេះដល់ អង្គភាពពាក់ព័ន្ធក៏ដូចជាអង្គការក្រៅរដ្ឋាភិបាល និងសហគ្រិនស្ត្រីវ័យក្មេង ។

លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិកម្ពុជាបានអះអាងថា ធនាគារជាតិនៃកម្ពុជាបាន នឹងកំពុងរួមចំណែកលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សាធារណជនពិសេសសម្រាប់ស្ដ្រី និង សហគ្រិនស្ដ្រីកម្ពុជាដោយបានសហការជាមួយក្រសួងអប់រំយុវជន និងកីឡា ក្នុងការអនុវត្តគម្រោងដាក់បញ្ចូលចំណេះដឹងហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅ ចាប់ពីកម្រិតបឋមសិក្សាដល់មធ្យមសិក្សាទុតិភូមិ ព្រមទាំងបានសហការជាមួយក្រសួងកិច្ចការនារី លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់ស្ដ្រីនិងស្ដ្រីក្នុងសហគ្រិនភាព បានសហការជាមួយគណកម្មាធិការ អង្កការសហប្រជាជាតិ ផ្នែកសេដ្ឋកិច្ចសង្គមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចដើម្បី អនុវត្តន៍គម្រោងការជំរុញ សហគ្រិនភាពរបស់ស្ដ្រី ដោយបានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំស្ដ្រីនិងសហគ្រិនស្ដ្រី ដើម្បីបង្កើនការយល់ដឹងលទ្ធភាពបង្កើនការទទួល បាននិងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការបានសហការជាមួយមូលនិធិអភិវឌ្ឍន៍មូលធន របស់អង្កការសហប្រជាជាតិដើម្បីប្រមូលទិន្នន័យ សម្រាប់ធ្វើជាសូចនាករមូល ដ្ឋានក្នុងការអនុវត្តន៍ការទទួលបានការប្រើប្រាស់និងគុណភាពសេវាហិរញ្ញវត្ថុរបស់អ្នកប្រើប្រាស់ តាមរយៈការសិក្សាលើផ្នែកផ្គត់ផ្គង់និងផ្នែកតម្រូវការព្រមទាំងបានសហ ការជាមួយសហព័ន្ធបរិយាបន្នហិរញ្ញវត្ថុ ក្នុងគោលបំណងជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុនិងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុជាដើម។
លោកស្រី ជា សិរី បានបន្ថែមថាធនាគារជាតិនៃកម្ពុជាក៏បានដាក់ចេញនូវយន្ដការនានាជាច្រើនទៀតដើម្បីលើកកម្ពស់កម្រិតបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាក៏ដូចជាការ បង្កើតវិដេអូអប់រំនានាពាក់ព័ន្ធនឹងផ្នែកហិរញ្ញវត្ថុ ចង់ក្រងឯកសានានា ដើម្បីចែកជូនប្រជាពលរដ្ឋ និងផ្សព្វផ្សាយទាក់ទងនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុ តាមរយៈគេហ ទំព័រផ្លូវការ របស់ធនាគារជាតិនៃកម្ពុជា និងតាមទូរទូស្សន៍ វិទ្យុនានាជាដើម។
លោកស្រីបញ្ជាក់ថាតម្រូវការជាក់ស្ដែងក្នុងការទទួលបានហិរញ្ញវត្ថុក្នុងអាជីវកម្មមិនត្រឹមទទួលបានហិរញ្ញប្បទានពីគ្រឹះស្ថានហិរញ្ញវត្ថុឡើយតែជាដំណើរការពេញលេញ នៃការទទួលបាននិងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយគុណភាពប្រសិទ្ធិភាពនិងភាពឈ្លាសវៃស្រប់តាមប្រភេទនៃសេវាដែលសមស្របដោយទម្រង់អាជីវកម្មកម្រិត នៃការអភិវឌ្ឍន៍ទម្រង់នៃតម្រូវការបរិបទនៃអាជីវកម្មពិសេសការទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះ។ វីដេអូចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងមគ្គុទេស ហិរញ្ញវត្ថុនេះនឹង ផ្តល់ជាមាគ៌ា ដល់សារធារណជនទូទៅ អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងជាពិសេសសហគ្រិនស្ត្រីវ័យក្មេង ឱ្យយល់ដឹងពីដំណើរការពេញលេញនៃការទទួលបាននិងប្រើ ប្រាស់សេវាហិញ្ញវត្ថុប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពវៃឆ្លាត ៕
អត្ថបទ៖ ណារី
-
កីឡា២៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


