Connect with us

ព័ត៌មានជាតិ

ហិរញ្ញប្បទានឥតសំណងរបស់ហុងគ្រី ជួយវិស័យសកម្មភាពមីននៅកម្ពុជា ២គម្រោង

បានផុស

នៅ

នៅទីស្តីការអាជ្ញាធរមីន នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោក Istvan BAKOS ភារធារីស្ថានទូតនៃប្រទេសហុងគ្រី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យសកម្មភាពមីននៅកម្ពុជា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាល និងប្រជាជននៃប្រទេសហុងគ្រី ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណង ចូលរួម ជួយដល់វិស័យសកម្មភាពមីននៅកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅទឹកប្រាក់ចំនួន ២៨.៥៧០ ដុល្លារអាមេរិក។ លោកទេសរដ្ឋមន្រ្តីបានជម្រាបប្រាប់លោកភារធារីថា អាជ្ញាធរមីន បានប្រើប្រាស់ហិរញ្ញប្បទានឥតសំណងនេះ សម្រាប់អនុវត្តគម្រោងចំនួន ០២ រួមមាន ទី១. គម្រោងសាកល្បងភូមិអស់ការគម្រាមដោយសារមីននៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប លើផ្ទៃដី ៤៦.០០៩ ម៉ែត្រក្រឡា និងទី២. គម្រោងការផ្ទៀងផ្ទាត់ផ្ទៃដីចម្ការមីននៅដីជាក់ស្តែងក្នុងខេត្តកែប និងខេត្តកោះកុង។

លោកទេសរដ្ឋមន្ត្រីបានបន្តថា អាជ្ញាធរមីនបានទទួលការអនុញ្ញាតពីសម្តេចតេជោ នាយករដ្ឋមន្ត្រី នាថ្ងៃទី០៦ ខែកញ្ញា  ឆ្នាំ២០២១ ជ្រើសយក ខេត្តកែប ជាខេត្តដំបូងអស់ការគម្រាមមីន ដែលមានផលប៉ះពាល់តិចតួចជាងគេ ដេីម្បីអនុវត្ត ខេត្តដំបូងគេបង្អស់ អស់ការគម្រាម ក្រោមការគាំទ្ររបស់រដ្ឋាភិបាលប្រទេសហុងគ្រី  និងជ្រើសរើសយកប្រតិបត្តិករជាតិ  CMAC ជាអ្នកអនុវត្ត ក្នុងការផ្តល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋនៅខេត្តកែប។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ លោកបានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យសកម្មភាពបោសសម្អាតមីនរបស់ប្រតិបត្តិករជាតិ CMAC លើគម្រោងជំនួយឥតសំណងរបស់ប្រទេសហុងគ្រី ដែលជាលទ្ធផល បានរកគ្រាប់មីនចំនួន ៥ គ្រាប់ សំណល់ជាតិផ្ទុះពីសង្រ្គាមរាប់សិបគ្រាប់ និងអំបែងរាប់ពាន់បំណែកផងដែរ។ លោកបន្តទៀតថា បន្ទាប់ពីបញ្ចប់ការងារបោសសម្អាតមីននៅភូមិដំណាក់ចង្អើរ អាជ្ញាធរមីននឹងរាយការណ៍ជូនទៅរដ្ឋាភិបាលនៃប្រទេសហុងគ្រី តាមរយៈភារធារីស្ថានទូតហុងគ្រីប្រចាំនៅកម្ពុជាអំពីលទ្ធផលសម្រេចបានក្នុងការប្រើប្រាស់ហិរញ្ញប្បទានឥតសំណងនេះ ហើយនឹងគ្រោងរៀបចំពីធីប្រកាសភូមិដំណាក់ចង្អើរ ជាភូមិអស់ការគម្រាមដោយសារមីន ផងដែរ។

ស្របពេលជាមួយគ្នានេះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យរដ្ឋាភិបាលនៃប្រទេសហុងគ្រី បន្តជួយគាំទ្រដល់ការអនុវត្តយន្តការភូមិអស់ការគម្រាមដោយសារមីន លើភូមិចំនួនពីរទៀតស្ថិតក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប រួមមានភូមិចម្ការបី និងភូមិចម្ការចេក ដែលមានចម្ការមីនចំនួន ១០ លើផ្ទៃដីគម្រាមកំហែងដោយសារមីនចំនួន ៦២៥.៣១៩ ម៉ែត្រក្រឡា ដេីម្បីឱ្យខេត្តកែប ជាខេត្តអស់ការគម្រាម ដោយសារមីនដំបូងគេបង្អស់នៅ កម្ពុជា។

លោក Istvan BAKOS ភារធារីស្ថានទូប្រទេសហុងគ្រី បានបង្ហាញទឹកចិត្តសប្បាយរីករាយ ដែលបានចូលរួមជា លេីកដំបូងជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារសកម្មភាពមីននៅកម្ពុជា។ លោកបានបញ្ជាក់ថា លោកគ្រោងនឹងទៅ បំពេញទស្សនកិច្ចនៅ ខេត្តកែប ដេីម្បីពិនិត្យលទ្ធផលបោសសម្អាតមីននោះ។

គួរបញ្ជាក់ថា រដ្ឋាភិបាលហុងគ្រី ជាមិត្តដ៏យូរលង់របស់កម្ពុជា ព្រមទាំងបានកសាងនូវទំនាក់ទំនងយ៉ាងល្អជាប្រវត្តិសាស្រ្ត ជាមួយ កម្ពុជា ដែលក្នុងនោះ ហុងគ្រីបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេស ហុងគ្រី ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម