ព័ត៌មានជាតិ
លោក តូច ចាន់នី៖ មន្ត្រីជំនាញតាមបណ្តាខេត្តត្រូវបន្តសកម្មភាពលើកកម្ពស់វិស័យគាំពារសង្គម ការពារកុមារ ជនមានពិការភាព
លោក តូច ចាន់នី អគ្គនាយកបច្ចេកទេស នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងនូវការជំរុញឲ្យមន្ត្រីជំនាញតាមបណ្តារាជធានីខេត្ត បន្តសកម្មភាពលើកកម្ពស់វិស័យគាំពារសង្គម ការពារកុមារ ជនមានពិការភាព និងមនុស្សចាស់ស្របតាមគោលនយោបាយគាំពារសង្គម ២០១៦-២០២៥ ។ លោក តូច ចាន់នី ថ្លែងបែបនេះក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នាយកដ្ឋានសុខុមាលភាពជនពិការ នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយទទួលបានការគាំទ្រពីទីភ្នាក់ងារ អង្គការដៃគូ រួមមានទីភ្នាក់ងារ Australian Aidនិងអង្គការ Access បានរៀបចំកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារវេទិកាជាតិស្តីពីការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព ។

លោក តូច ចាន់នី បានថ្លែងថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាមានទិសដៅយុទ្ធសាស្ត្រជាច្រើនសម្រាប់អនុវត្តតាមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាលក្នុងនោះក៍មានវិស័យគាំពារសង្គម ការពារសិទ្ធិសេរីភាពកុមារ ជនមានពិការភាពនិងសមាគមមនុស្សចាស់នៅកម្ពុជាផងដែរ។ បន្ថែមពីនេះទៀតមន្ត្រីអនុគណ:កម្មាធិ ការជំនួយសង្គមត្រូវយកចិត្តទុកដាក់បន្តចូលរួមសហការជាមួយអ្នក ជំនាញការធនាគារពិភពលោកដើម្បីពិភាក្សាលើការរៀបចំយន្តការក្នុងការអភិវឌ្ឍការ ងារជំនួយសង្គមតែម្ដង។

លោកបានបង្ហាញនូវសុច្ឆន្ទៈដ៍ប្រសើរមួយក្នុងការចូលរួមលើកកម្ពស់វិស័យគាំពារសង្គមនិងសមាគមមនុស្សចាស់ក្នុងវិស័យសង្គមកិច្ចដើម្បីឆ្លើយតបទៅនឹងក្របខណ្ឌជាតិគោលនយោបាយគាំពារសង្គម ២០១៦-២០២៥ នាពេលថ្មីៗនេះដែលស្របគ្នាជាមួយទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំរួចជាស្រេច៕
អត្ថបទ៖ វិមាន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


