ព័ត៌មានជាតិ
ផ្អើលឆុល !! ចូលហាងម៉ាស្សាបាត់លុយអស់៥០០០ដុល្លារ មួយរំពេច
បុរស៣នាក់ត្រូវនារីម៉ាស្សាកោសជប់បន្លំលួចយកលុយអស់ចំនួន៥០០០ដុល្លារ ហើយដាក់លុយដុល្លារក្លែងក្លាយក្នុងកាបូបវិញចំនួន៦០០ដូល្លារ ទម្រាំដឹងថា បាត់លុយក្រុមនារីម៉ាស្សានោះបិទទ្វារគេចខ្លួនបាត់អស់។ ករណីនេះបានបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ២០០៤ ត្រង់ចំណុចហាងម៉ាស្សាមួយកន្លែង ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះជាម្ចាស់លុយ មានឈ្មោះ រុន អេម ភេទប្រុស អាយុ៣៩ឆ្នាំមុខរបកសិករ មានស្រុកកំណើត ក្នុងភូមិជ្រុងពពេល ស្រុករមាសហែក ខេត្តស្វាយរៀង។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ និងមិត្តភ័ក្តិ២នាក់ទៀតបានបើករថយន្តូកូរ៉េមួយគ្រឿងមកពីខេត្តស្វាយរៀងយកមកលក់នៅភ្នំពេញម្ដុំផ្លូវ២០០៤ ដោយលក់បានលុយ១០៥០០ដុល្លារ ។
ប្រភពដដែលបានបន្តថា ពេលលក់បានលុយហើយក៏បាននាំគ្នាចូលម៉ាស្សាកោសជប់ឲ្យស្រួលខ្លួនបន្តិច។ ពេលដោះខោអាវនិងកាបូកចេញព្យួរមិនទាន់បានម៉ាស្សាស្រួលខ្លួនផង ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកស្រែនៅខាងមុខហាងថា (ប៉ូលីសៗមកហើយ )រួចបានជិះម៉ូតូចេញទៅបាត់ទៅ ធ្វើឲ្យរូបគាត់និងមិត្តភ័ក្តិ២នាក់ទៀតមានការភិតភ័យដោយខ្លាចប៉ូលីសចាប់ ក៏ចេញពីហាងម៉ាស្សាទាំងប្រញាប់ប្រញាល់ហៅកង់បីជិះមកផ្លូវវេងស្រេងដើម្បីរកផ្ទះសំណាក់។ ពេលមកដល់ផ្ទះសំណាក់ហើយ ដោយមានការសង្ស័យកាបូបស្រាលពេក ក៏ឆែកមើលស្រាប់តែបាត់លុយអស់៥០០០ដុល្លារ ហេីយបែជាមានលុយដុល្លារក្លែងក្លាយ៦០០ដុល្លារ ។
ប្រភពដដែលបានបន្តទៀតថា ពេលឃើញបាត់លុយដូច្នេះគាត់ទាំងបីនាក់បានជិះកង់បីមកកន្លែងម៉ាស្សាវិញស្រាប់មកដល់គេបិតភ្លើងងងឹតនិងយកស្លាកយីហោចេញអស់ ។
ក្រោយមក ជនរងគ្រោះបានជិះកង់បីឥណ្ឌាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប១ ទាំងក្ដីអសង្ឃឹម ព្រោះមិនដឹងពេលត្រឡប់ទៅផ្ទះវិញត្រូវដោះស្រាយយ៉ាងណាចំពោះគ្រួសារ៕
សុខុម





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


