ព័ត៌មានជាតិ
បងប្អូន៣នាក់ ត្រូវជនមួយក្រុមស្ទាក់ប្លន់សម្ភារៈមានតម្លៃ នៅក្បែរវត្តស្ទឹងមានជ័យ
មនុស្សប្រុសស្រីមានគ្នា៣នាក់ជិះម៉ូតូធូដេមួយគ្រឿងឌុបគ្នាបំណងទៅលេងផ្ទះបងប្អូននៅជាប់របងវត្តស្ទឹងមានជ័យ ស្រាប់តែមានជនសង្ស័យមួយក្រុមស្ទាក់ព្រួតវាយប្លន់យកសម្ភារៈមានតម្លៃមួយចំនួន រួចគេចខ្លួនបាត់។
ហេតុការណ៍ នេះបានបានកេីតឡេីងនៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ។

ជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា មុនពេលកេីតហេតុ ខ្លួន និងបងប្អូន២នាក់ទៀតបានជិះម៉ូតូម៉ាកធូដេមួយគ្រឿងឌុបគ្នាបំណងទៅលេងផ្ទះបងនៅខាងក្រោយវត្តស្ទឹងមានជ័យ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនល្មើសមួយក្រុមបានមកស្ទាក់ពីមុខម៉ូតូឱ្យឈប់ រួចវាយពួកគាត់ និងប្លន់យកលេបថបមួយគ្រឿង ទូរស័ព្ទម៉ាក iPhone មួយគ្រឿងទៀត ហេីយគេចខ្លួនបាត់អស់។
ក្រោយកេីតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១។
ប្រជាពលរដ្ឋបានលេីកឡេីងថា ទីតាំងខាងលេីតែងតែមានជនសង្ស័យធ្វេីសកម្មភាពប្លន់ទ្រព្យសម្បត្តិអ្នកដំណេីរជាញឹកញាប់ តែមិនដែលឃេីញសមត្ថកិច្ចបង្ក្រាបបានសោះ។ ដូចនេះប្រជាពលរដ្ឋស្នេីដល់លោកអធិការនគរបាលខណ្ឌមានជ័យ មេត្តាពង្រឹងការល្បាតក្នុងមូលដ្ឋាន ជាពិសេសទីតាំងម្តុំវត្តស្ទឹងមានជ័យតែម្តង ដេីម្បីការពារសុវត្តិភាពជូនប្រជាពលរដ្ឋ និងភូមិសង្កាត់មានសុវត្តិភាព៕
អត្ថបទ៖ សុខា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


