ព័ត៌មានជាតិ
អាវុធហត្ថរាជធានី បន្តចុះជួយសង្គ្រោះពលរដ្ឋដោយជំនន់ទឹកភ្លៀងចូលដល់ផ្ទះសម្បែង
ដោយអនុវត្តតាមការណែនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តាំងពីរសៀលរហូតដល់ម៉ោង០៨និង៣០នាទីយប់ថ្ងៃទី២៦ ,២៧ខែតុលា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចុះធ្វើប្រតិបត្តិការសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង នៅចំណុចផ្លូវសណ្តរស្ទឹង ទំនប់៧មករា ស្ថិតក្នុង ភូមិខ្វិត និងភូមិពោធិរលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ដោយប្រើប្រាស់មធ្យោបាយទូកម៉ាស៊ីនចំនួន ៥ គ្រឿង បានជួយដល់មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ ស្ត្រីឆ្លងទន្លេ និងកុមារ រួមនឹងសម្ភារៈចាំបាច់មួយចំនួន ប្រកបដោយសុវត្ថិភាព។

ប្រតិបត្តិការដ៏ឆាប់រហ័សនេះ ក៏ដោយសារកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចជាស្រេច ទាំងកម្លាំងមនុស្ស មធ្យោបាយ សម្ភារៈ ត្រៀមចេញជួយប្រជាពលរដ្ឋគ្រប់ពេលវេលា ក្រោមស្មារតីម្ចាស់ការខ្ពស់។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានចាត់តាំងក្រុមការងារបន្តចុះត្រួតពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោត ព្រមទាំងសិក្សាភូមិសាស្ត្រជាក់ស្តែង ដែលអាចនឹងរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ នៅក្នុងខណ្ឌដង្កោនិងខណ្ឌជាយក្រុងមួយចំនួនទៀត ដើម្បីជួយរំដោះនិងជួយសង្គ្រោះពលរដ្ឋបានទាន់ពេលវេលា ក្នុងករណីគ្រោះទឹកជំនន់នេះមិនថាយប់ថ្ងៃ៕
អត្ថបទ៖ វិមាន




-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


