Connect with us

ព័ត៌មានជាតិ

ឃុំខ្លួនមន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយ​ ម្នាក់ បន្ទាប់ពីផ្ទុះអាវុធជាច្រើនគ្រាប់នៅស្រុកកំរៀង​

បានផុស

នៅ

បន្ទាប់ពី​ធ្វើការ​សាកសួរ​ជាច្រើន​ម៉ោង ចៅក្រម​សាលាដំបូង​ខេត្តបាត់ដំបង​ សម្រេច​ឃុំខ្លួនលោក ឆាយ សេរី​បុត្រ អាយុ​៣០ ជា​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ កាលពី​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​២៦​ ខែតុលា ឆ្នាំ​២០២១ ក្រោម​ការចោទប្រកាន់ចំនួន​ពីរ​បទល្មើស ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សូ​ឌី ប្រធាន​មន្ទីរ​សន្តិសុខ​នៃ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​ បាន​បន្ថែមថា លោក ឆាយ សេរី​បុត្រ ជា​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​លួ​យ មាន​ទីលំនៅភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវបាន​លោក ឃី ឆ័យ ចៅក្រម​សាលាដំបូង​ខេត្តបាត់ដំបង ​សម្រេច​ឃុំខ្លួនដោយ​ចោទប្រកាន់​ចំនួន​​ពីរ​បទល្មើស គឺ​បទល្មើស​ប៉ុនប៉ង​ឃាតកម្ម និងការប្រើប្រាស់​អាវុធ​គ្មាន​ការអនុញ្ញាត ។​

សូមបញ្ជាក់ថា កាលពី​យប់​ថ្ងៃទី​២៤​ ខែតុលា ជនសង្ស័យ​ឈ្មោះ ​ឆាយ​ សេរី​បុត្រ បាន​ទៅ​ចូលរួម​កម្មវិធី ខួបកំណើត​មួយនៅ​ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង ក៏បាន​ទាស់សម្តី​គ្នាជាមួយ​ជនរងគ្រោះ​ម្នាក់ ឈ្មោះ រ៉ុ​ម ចន្ថា ភេទ​ប្រុស ជា​មន្ត្រី​យោធា រស់នៅ​ភូមិ​អូរ​ដា​លើ ឃុំ​បឹងរាំង ស្រុក​កំរៀង ។ ខណៈដែល​ជនរងគ្រោះ​ឈ្មោះ រ៉ុ​ម ចន្ថា បាន​ដើរទៅ​បត់ជើង ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ ឆាយ សេរី​បុត្រ បាន​ដើរ​ពីក្រោយ​ទាញ​កាំភ្លើងខ្លី​វាយ​ក្បាល​ជនរងគ្រោះបែកចេញ​ឈាម ។​ក្រោយមក​ក៏មាន​ការ​ប្រតាយប្រតប់​គ្នា រហូតដល់​មានការ​ផ្ទុះអាវុធ​៥​គ្រាប់ បណ្តាលអោយ​ត្រូវ​ស្មា​ខាងស្តាំ​របស់​ជនរងគ្រោះ ធ្លាយ​ទៅ​ម្ខាង រងរបួស​ធ្ងន់។ ក្រោយមក​ត្រូវ​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​កំរៀង​ចុះ​អន្តរាគមន៍​ភ្លាមៗ ដោយធ្វើការ​ឃាត់ខ្លួន​ខ្មាន់កាំ​ភ្លើង​ជា​មន្ត្រី​ប្រឆាំង​អំពើពុករលួយ​ខាងលើ មកកាន់​ទីបញ្ជាការ អាវុធហត្ថ​ស្រុក​ទាំងយប់ និងបន្ត​បញ្ជូន​តាម​និតិ​វិធី រហូតដល់តុលាការ​សម្រេច​ឃុំខ្លួន ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម