ព័ត៌មានជាតិ
សាលារៀនគ្រប់កម្រិត នៅភ្នំពេញជាង ៥០០ បើកដំណើរការឡើងវិញនៅព្រឹកនេះ
សាលារៀនរដ្ឋ និងឯកជន ចាប់ពីកម្រិតមតេយ្យសិក្សាដល់បឋមសិក្សា សរុបចំនួន ៥៣១ សាលា បានបើកដំណើរការឡើងវិញនៅព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញមានប្រសាសន៍ថា ក្នុងចំណោមសាលា មតេយ្យសិក្សា និងបឋមសិក្សាទាំងនោះមានសាលាមតេយ្យរដ្ឋចំនួន១៨ សាលាសាលាបឋមសិក្សារដ្ឋចំនួន ១៦៣ សាលាសរុបចំនួន១៨១សាលា។ ចំណែកសាលាមតេយ្យសិក្សាឯកជនមានចំនួន ១៨ សាលា និងសាលាមឋមសិក្សាឯកជនមានចំនួន ៣៣២សាលា សរុបចំនួន៣៥០សាលា។

លោក ហែម ស៊ីណារ៉េតបានបន្តទៀតថា ការបើកសាលារៀន ក្រសួងតម្រូវឱ្យដាក់១ថ្នាក់ពី ១៥ ទៅ២០នាក់ប៉ុណ្ណោះ។ដូចនេះសាលានីមួយៗ ត្រូវបែងចែកសិស្សរៀនឆ្លាស់គ្នាយ៉ាងមិចដើម្បីធានាបានការសិក្សាបានទាំងអស់គ្នាហើយមិនមានការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងសាលា។
ប្រធានមន្ទីរអបរំបានបន្ថែមថា សម្រាប់ការបើកសាលានេះមិនមានគោលការណ៍យកសំណាករកជំងឺកូវីដ១៩ទៅលើលោកគ្រូអ្នកគ្រូនៅសាលារដ្ឋដូចកាលបើកសាលាដំបូងនៅថ្ងៃទី ១៥ កញ្ញា និងក្រោយបុណ្យភ្ជុំនោះទេ។

លោកបានឱ្យដឹងទៀតថាចំពោះសាលាឯកជនវិញអាស្រ័យទៅលើសាលានីមួយៗ។ ប៉ុន្តែសាលាមានធនធានច្រើនអាចនឹងធ្វើតេស្តទៅលើគ្រូមុនចូលបង្រៀន៕


អត្ថបទ៖ សំអឿន
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


