ព័ត៌មានជាតិ
ឧកញ៉ា សំ សុខនឿន ដឹកនាំសមាជិកសមាគម GRA នាំយកថវិកា និងសម្ភារៈទប់ស្កាត់កូវីដ ជូនរដ្ឋបាលខេត្តកែប
លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យកល (GRA) និងជាអគ្គនាយកក្រុមហ៊ុន San Sn Realty នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានដឹកនាំសមាជិក-សមាជិកាសមាគមអចលនទ្រព្យកល បាននាំយកម៉ាស់ចំនួន ៥០,០០០ម៉ាស់, ទឹកសម្លាប់មេរោគ ៥០កាន, បំពង់ទឹកស្រ្ពាយ៍បាញ់សម្លាប់មេរោគ ១០០ដប, ទឹកសុទ្ធ ១០០កេស, និងថវិកា ១០,០០០,០០០រៀល ជូនដល់រដ្ឋបាលខេត្តកែប ដើម្បីប្រើប្រាស់ក្នុងការងារគ្រប់គ្រង ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងការងារមនុស្សធម៌ផ្សេងៗ ដែលសរុបជាទឹកប្រាក់ចំនួន ៥៦៥០ដុល្លារអាមេរិក។
ក្នុងឱកាសនោះឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានកោតសរសើរ និងថ្លែងអំណរគុណនូវទឹកចិត្ត ប្រកបដោយក្តីសប្បុរសរបស់លោកឧកញ៉ា និងសហការី ដែលនេះបញ្ជាក់ឲ្យឃើញពីសណ្តានចិត្ត និងកាយវិការដ៏ប្រពៃ ក្នុងការជួយគ្នាក្នុងគ្រាលំបាក ខណៈពេលដែលរដ្ឋបាលខេត្ត កំពុងត្រូវការជំនួយជាបន្តបន្ទាប់ ក្នុងការងារជួយ សង្រ្គោះដល់ជនរងគ្រោះ និងជនងាយរងគ្រោះដោយសារជំងឺកូវីដ-១៩។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមទៀតថា ទឹកចិត្តពោរពេញដោយក្តីសប្បុរសនេះ នឹងត្រូវបានរដ្ឋបាលខេត្ត ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកែប ចងចាំទុកក្នុងដួងចិត្តជារៀងរហូត។
សមាគមអចលនទ្រព្យកល ដែលមានលោកឧកញ៉ា សំ សុខនឿន បានប្រកាសចាប់ផ្ដើមធ្វើសកម្មភាពសប្បុរសធម៌ និងមនុស្សធម៌ នៅតាមបណ្ដារាជធានី-ខេត្តនានា ចាប់ពីខែវិច្ឆិកាឆ្នាំ២០២១ នេះតទៅ ដើម្បីចូលរួមចំណែកជាមួយអាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាល នៅក្នុងការដោះស្រាយបញ្ហានានា របស់ប្រជាពលរដ្ឋ៕






-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


