ព័ត៌មានជាតិ
ភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់ បានឆក់យកជីវិតក្មេងស្រីម្នាក់នៅក្នុងឃុំផ្លូវទូកស្រុកកំពង់លែង
កុមារីម្នាក់បានស្លាប់,ផ្ទះ ៦ ខ្នងបាក់លិចចូលក្នុងទឹកនិង១៥ខ្នងទៀតរបើកដំបូល ដោយគ្រោះធម្មជាតិភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ហេតុការណ៍គ្រោះធម្មជាតិខាងលើនេះបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី ០៨ខែវិច្ឆិកា ឆ្នាំ២០២១។ សមត្ថកិច្ចនគបាលមូលដ្ឋានបានឲ្យដឹង នៅព្រឹកថ្ងៃទី៩វិច្ឆកានេះថា៖ហេតុការណ៍ខ្យល់កន្ត្រាក់ខាងលើនេះបណ្តាលឲ្យផ្ទះបណ្តែតទឹករងការខូចខាតក្រទ្បាប់ផ្ទះបងប្អូនប្រជាពលរដ្ឋលិចទៅក្នុងទឹកបាត់ អស់ចំនួន០៦ខ្នងនិងចំនួន១៥ខ្នងផ្សេងទៀតរបើកដំបូលអស់បណ្តាលអោយក្មេងស្រីម្នាក់ស្លាប់ផងដែរ ។
សមត្ថកិច្ចនគបាលមូលដ្ឋានបានបញ្ជាក់ឲ្យដឹងថាក្មេងស្រីរងគ្រោះបានស្លាប់មានឈ្មោះ ហុន ណាវី អាយុ ៥ ឆ្នាំរស់នៅភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្ត កំពង់ឆ្នាំងត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ ៕
អត្ថបទ៖ណារី



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


