ព័ត៌មានជាតិ
ជនជាតិចិនដែលបង្ហោះសារសុំជំនួយពីសម្ដេច ហ៊ុន សែន ត្រូវនគរបាលខេត្តពោធិ៍សាត់ ជួយសង្គ្រោះ
ជនជាតិចិនម្នាក់ដែលបានអះអាងថា ត្រូវបានជនជាតិចិនដូចគ្នាឆបោកពីប្រទេសចិនឱ្យមកបម្រើការងារដោយខុសច្បាប់នៅកម្ពុជា ដែលបានផ្ញើសារចូលក្នុងផេកហ្វេប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ឱ្យជួយនោះ ត្រូវបានគរបាលខេត្តពោធិ៍សាត់ជួយសង្គ្រោះដោយជោគជ័យ និងបានប្រគល់ជូនជំនាញផែនការងារអន្តោប្រវេសន៍ដើម្បីអនុវត្តវិធានការជំនាញស្របតាមនីតិវិធី។

នៅក្នុងសារដែលជនជាតិចិនបានផ្ញើចូលផេកហ្វេប៊ុកផ្លូវការរបស់សម្ដេចតេជោមានខ្លឹមសារថា «សួស្តីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្ញុំគឺជាជនជាតិចិនម្នាក់ត្រូវបានគេឆបោកពីប្រទេសចិនឲ្យមកធ្វើការនៅក្រុមហ៊ុនវិនិយោគផ្នែកអ៊ីនធឺណិត (Internet Investment Park) នៅខេត្តពោធិ៍សាត់។ នៅទីនេះ មានគេឱ្យខ្ញុំកុហកអ្នកដទៃ ប៉ុន្តែខ្ញុំខ្លាចមិនហ៊ាននិយាយនោះទេ។ ខ្ញុំបានព្យាយាមស្វែងរកការសង្គ្រោះដោយសម្ងាត់ អស់រយៈពេលជាង ២ខែមកហើយ ប៉ុន្តែពុំទាន់មានដំណឹងនោះឡើយ។ បច្ចុប្បន្នខ្ញុំមានជំងឺធ្ងន់ធ្ងរ និងពុំអាចទៅធ្វើការបាននោះទេ ខ្ញុំបាត់បង់តម្លៃសម្រាប់ពួកគេហើយ។ មនុស្សម្នាក់អ្នកដែលធ្លាប់បានកុហកខ្ញុំនោះនិយាយថានឹងលក់ខ្ញុំឱ្យទៅអ្នកដទៃ …ខ្ញុំខ្លាចខ្លាំងណាស់និងគ្មានជំនួយទេ។ ខ្ញុំសង្ឃឹមថា សម្ដេច អាចជួយសង្គ្រោះខ្ញុំបាន»។

យោងតាមផេកហ្វេប៊ុករបស់អគ្គស្នងការដ្ឋាននគរបាលជាតិដែលបង្ហោះនៅថ្ងៃនេះបានឱ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មាននេះក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានធ្វើចំណាត់ការករណីនេះជូនក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដើម្បីជាសមត្ថកិច្ចក្នុងការអនុវត្តជំនាញ។

យោងតាមរបាយការណ៍បឋមពីក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់កាលពីព្រឹកថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបានចុះទៅពិនិត្យផ្ទាល់ និងធ្វើការបំពេញនីតិវិធីជំនាញពាក់ពន្ធ័ព្រមទាំងធ្វើការប្រគល់-ទទួលយកជនរងគ្រោះ ជាជនជាតិចិន ម្នាក់ឈ្មោះ Xiong Liqiang អាយុ ២៣ឆ្នាំនៅចំណុចក្នុងតំបន់សេដ្ឋកិច្ចពិសេសថ្មដាស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្នុងកិច្ចប្រតិបត្តិការខាងលើ មានការសម្របសម្រួល និងចូលរួមដោយលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ និងបុគ្គលតំណាងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសផងដែរ។ ជនរងគ្រោះខាងលើត្រូវបានប្រគល់ជូនជំនាញផែនការងារអន្តោប្រវេសន៍ដើម្បីអនុវត្តវិធានការជំនាញស្របតាមនីតិវិធី៕
អត្ថបទ៖ សំអឿន
ចុចអាន៖ ក្រសួងអប់រំប្រកាសឱ្យគ្រឹះស្ថានសិក្សាឯកជនត្រៀមចូលរួមប្រឡងបាក់ឌុបនៅថ្ងៃទី២៧ ធ្នូខាងមុខ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


