ព័ត៌មានជាតិ
ប្រព័ន្ធ SIS របស់ មិត្តហ្វូន ទទួលពានរង្វាន់ជា«ដំណោះស្រាយ IT សម្រាប់ធុរកិច្ចល្អបំផុតប្រចាំឆ្នាំ»
ប្រព័ន្ធអប់រំឌីជីថលនៅលើអនឡាញរបស់ក្រុមហ៊ុន មិត្តហ្វូន ត្រូវបានផ្ដល់ចំណាត់ថ្នាក់ជា«ដំណោះស្រាយបច្ចេកវិទ្យាព័ត៌មានធុរកិច្ចល្អបំផុតប្រចាំឆ្នាំ» ដោយស្ថាប័ន Globee Awards ដែលជាកម្មវិធីផ្ដល់ពានរង្វាន់និងចំណាត់ថ្នាក់ធុរកិច្ចអន្តរជាតិដ៏ល្បីល្បាញមួយ។

ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន មិត្តហ្វូន ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ។

យោងតាមផែនការ SIS នឹងត្រូវដាក់ពង្រាយនៅតាមសាលារៀនចំនួន ១០០០កន្លែង នៅទូទាំងប្រទេសកម្ពុជា ហើយនៅដំណាក់កាលដំបូង ប្រព័ន្ធនេះត្រូវបានសាលារៀនចំនួន ៣០០កន្លែង បានប្រើប្រាស់រួចជាស្រេចហើយ ដោយក្នុងនោះមានសិស្សចំនួនជាង ៣០០.០០០នាក់ និងគ្រូជាង ២០.០០០នាក់ ។ នេះបើយោងតាមការឲ្យដឹងពីគណៈគ្រប់គ្រងរបស់ មិត្តហ្វូន ។

លោក ហ្វុង វ៉ាន់ គឿង អគ្គនាយកក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា ប្រព័ន្ធ SIS ត្រូវបានទទួលស្គាល់ដោយស្ថាប័នអន្តរជាតិ Globee Awards ថាជាកម្មវិធីអប់រំឌីជីថលមួយដែលស្ថិតក្នុងចំណោមកម្មវិធីលំដាប់កំពូលៗនៅលើពិភពលោក។
លោកបានថ្លែងប្រាប់យ៉ាងដូច្នេះថា ៖ «រួមគ្នាជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗនៅលើពិភពលោក ដូចជា IBM, HP និង Samsung ដែរ ក្រុមហ៊ុនមិត្តហ្វូនប្រចាំកម្ពុជា សម្រេចបាននូវចំណាត់ថ្នាក់លំដាប់កំពូល នៅក្រោមចំណាត់ប្រភេទនៃពានរង្វាន់ធុរកិច្ចឆ្នើមអន្តរជាតិ ដោយទទួលបានទាំងពានរង្វាន់មាសនិងប្រាក់ សម្រាប់ប្រព័ន្ធអប់រំឌីជីថលរបស់ខ្លួន ។»
លោកបានបន្ថែមថា «ពានរង្វាន់ទាំងនេះបញ្ជាក់ជាថ្មីម្ដងទៀតអំពីភាពឈានមុខគេរបស់ មិត្តហ្វូន នៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ។ ហើយសមិទ្ធផលនេះ កាន់តែលើកទឹកចិត្តដល់ក្រុមហ៊ុនបន្ថែមទៀត ក្នុងការនាំមកនូវនវានុវត្តន៍ផ្នែកបច្ចេកវិទ្យានិងឌីជីថលច្រើនថែមទៀត មកក្នុងទីផ្សារកម្ពុជា ។»
យោងតាមក្រុមហ៊ុន មិត្តហ្វូន បានឲ្យដឹងថា ប្រព័ន្ធ SIS ផ្ដល់នូវអត្ថប្រយោជន៍ ៣ សំខាន់ៗ ដល់អ្នកប្រើប្រាស់ ។ ទីមួយ ប្រព័ន្ធនេះផ្ដល់នូវកម្មវិធីអនឡាញមួយដែលអ្នកប្រើប្រាស់អាចចូលប្រើវាបានដោយប្រើអ៊ីនធឺណិត ។ ទីពីរ ប្រព័ន្ធនេះផ្ដល់កម្មវិធីសិក្សាបត់បែនបានដើម្បីបំពេញតាមតម្រូវការរបស់សាលារៀន និងទីបី វាផ្ដល់នូវអត្ថប្រយោជន៍ផ្នែកតភ្ជាប់ដោយអ្នកប្រើប្រាស់ប្រព័ន្ធទូរស័ព្ទមិត្តហ្វូន អាចចូលប្រើប្រព័ន្ធ SIS ដោយមិនគិតថ្លៃអ៊ីនធឺណិត។ គម្រោង SIS បង្កើតឡើងក្នុងគោលដៅចូលរួមចំណែកដល់កិច្ចអភិវឌ្ឍន៍នៃវិស័យអប់រំរបស់កម្ពុជា តាមរយៈការផ្ដល់សេវាកម្មឌីជីថលដល់សាលារៀនជាង ១០០០កន្លែង នៅទូទាំងប្រទេស។
គម្រោងឌីជីថលមួយនេះមានគោលបំណងលើកកម្ពស់បទពិសោធន៍របស់សិស្សានុសិស្ស តាមរយៈ៖
បង្កលក្ខណៈឲ្យសិស្សចូលប្រើតាមរយៈកម្មវិធីអេបទូរស័ព្ទដៃ ឬកម្មវិធីនៅលើអនឡាញ
ផ្ដល់ជម្រើសសម្បូរបែបសម្រាប់ការសិក្សាតាមអនឡាញ
ប្រើប្រាស់បច្ចេកវិទ្យាដើម្បីតាមដានលទ្ធផលសិក្សារបស់សិស្ស និងពង្រឹងកម្មវិធីអន្តរាគមន៍
ផ្ដល់លទ្ធភាពដល់បុគ្គលិកសិក្សាក្នុងការរៀបចំចាត់ចែងថ្នាក់រៀននៅលើអនឡាញ ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


