ព័ត៌មានជាតិ
ជាលើកដំបូងដែលលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសពីវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ
គួរជាទីមោទភាពក្រៃលែងចាប់តាំងពីការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យមក ការប្រគល់សញ្ញាប័ត្របណ្ឌិតកិត្តិយសជូនចំពោះឥស្សរជនដែលមានស្នាដៃឆ្នើមបានចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិនាឱកាសនេះ ជាលើកដំបូងសម្រាប់វិទ្យាស្ថាន ដើម្បីបង្ហាញពីការគោរព និងទទួលស្គាល់ស្នាដៃឆ្នើមប្រកបដោយគុណតម្លៃដ៏ខ្ពង់ខ្ពស់ ព្រមទាំងវីរភាពរបស់ឥស្សរជនជាតិកម្ពុជា។

ជាក់ស្ដែងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យបានសម្រេចប្រគល់សញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជូនដល់លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់សមិទ្ធិផលដ៏អស្ចារ្យ ជាច្រើនរបស់ឯកឧត្ដមក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក ដែលកម្មវិធីបានប្រព្រឹត្តទៅនៅឧទ្យានជាតិព្រះសុរាម្រិតកុសមៈគីរីរម្យ ខេត្តកំពង់ស្ពឺ។
លោកបណ្ឌិត ឡេង ភីរម្យ នាយកវិទ្យាស្ថាន តំណាងរបស់លោកតា កេស៊ិ អ៊ីហ្សូកាក់ ជាស្ថាបនិកក្រុមហ៊ុនអេធូអេ ថោនខេមបូឌា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន បានប្រគល់សញ្ញាប័ត្របណ្ឌិតកិត្តិយសលើកទី១ ដែលគិតចាប់តាំងពីការបង្កើតឡើងរបស់វិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យក្នុងឆ្នាំ២០១៤កន្លងមក ជូនលោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយផ្អែកលើកត្តាសំខាន់ៗចំនួនបីគឺ៖

• កត្តាទី១៖ លោកទេសរដ្ឋមន្ត្រីគឺឥស្សរជនជាន់ខ្ពស់ដែលមានភាពចាស់ទុំពោរពេញដោយបទពិសោធន៍ក្នុងការដឹកនាំ ស្ថាប័នជាតិពាក់ព័ន្ធលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅកម្ពុជា ដែលជាចលករដ៏ចាំបាច់សម្រាប់អង្គការនីតិប្រតិបត្តិក្នុងការអភិវឌ្ឍប្រទេសជាតិ និងលើកកិត្តិយសជាតិលើឆាកអន្តរជាតិ។
• កត្តាទី២៖ លោកទេសរដ្ឋមន្ត្រីបានដឹកនាំឥស្សរជនថ្នាក់ជាតិ ដើម្បីចូលរួមព្រឹត្តិការណ៍សំខាន់ៗដើម្បីការពារគោលជំហរ របស់កម្ពុជាលើឆាកអន្តរជាតិ និងស្វែងរកបទពិសោធពាក់ព័ន្ធវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ថាមពល វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយបណ្តាប្រទេសអភិវឌ្ឍជាច្រើនលើពិភពលោក ដើម្បីបានជាធាតុចូលសម្រាប់រៀបចំជាគោលនយោបាយជាតិ ដើម្បីជួយជម្រុញ និងសម្របសម្រួលដល់វិស័យពាក់ព័ន្ធ ជាពិសេស សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

• កត្តាទី៣៖ លោកទេសរដ្ឋមន្ត្រីបាននិងកំពុងជំរុញ និងលើកកម្ពស់លើវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តាមរយៈការអញ្ជើញវិញ្ញុជនដែលមានចំណេះជំនាញពាក់ព័ន្ធវិស័យខាងលើពីបណ្តាស្ថាប័នជាតិ និងអន្តរជាតិ ឲ្យមកជុំគ្នារៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងកសាងស្ថានប័នជាតិ ដើម្បីជួយគាំទ្រ និងលើកកម្ពស់ស្ថាប័នពាក់ព័ន្ធដែលកំពុងដំណើរការលើវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឲ្យកាន់តែមានវឌ្ឍនភាពល្អប្រសើរ ដើម្បីរុញនាវាជាតិកម្ពុជាឲ្យប្រែក្លាយពីប្រទេសដែលមានការអភិវឌ្ឍដោយពឹងផ្អែកលើវិស័យកសិកម្មទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្មស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល។

ចាប់តាំងពីការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យមក ការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនចំពោះឥស្សរជនដែល មានស្នាដៃឆ្នើមបានចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិនាឱកាសនេះ ជាលើកដំបូងសម្រាប់វិទ្យាស្ថាន ដើម្បីបង្ហាញពីការគោរព និងទទួលស្គាល់ស្នាដៃឆ្នើមប្រកបដោយគុណតម្លៃដ៏ខ្ពង់ខ្ពស់ ព្រមទាំងវីរភាពរបស់ឥស្សរជនជាតិកម្ពុជា៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


