ព័ត៌មានជាតិ
ផឹកអស់តិចតួច ពិន័យអស់ ១ លានរៀល មិនសុខចិត្តផុសជេរសមត្ថកិច្ចពេញហ្វេសបុក
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺ និងបដិសេធចំពោះគណនីហ្វេសបុកមួយឈ្មោះថា San San ដែលបានផុសថា “ ផ្អាកថ្ងៃទី០១ ដល់ថ្ងៃ១៥ ផាកថ្ងៃ២ ? ឆ្កែសុទ្ធ !!!
ក្រុមការងារប្រតិកម្មរហ័សនៃស្នងការនគរបាលរាជធានីភ្នំពេញចេញសេចក្តីបំភ្លឺថា តាមពិតករណីនេះ គឺជាការចាប់ផាកពិន័យបុរសម្នាក់ដែលបេីកបរម៉ូតូក្នុងស្ថានភាពស្រវឹង តាំងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២២:០៣យប់ ដែលសមត្ថកិច្ចចម្រុះកំពុងតែអនុវត្តត្រួតពិនិត្យជាតិស្រវឹង នៅតាមបណ្តោយផ្លូវជាតិលេខ៤ សមត្ថកិច្ចក៏ហៅអ្នកបេីកបរម៉ូតូ១គ្រឿង ម៉ាកហុងដា C125 ផ្លាកលេខ 1GL-4021 បន្ទាប់ពីផ្លុំត្រួតពិនិត្យរួច លទ្ធផលគឺអ្នកបេីកបររូបនេះមានកម្រិតជាតិអាល់កុលរហូតដល់ ០.៥៨ ពេលនោះកម្លាំងចម្រុះក៏បានធ្វេីការដកហូតម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល មិនឲ្យបន្តដំណើរទៅទៀត ដេីម្បីការពារកុំឲ្យមានគ្រោះថ្នាក់ណាមួយកេីតឡេីងជាយថាហេតុ ។

រហូតដល់វេលាម៉ោង ១១:០០នាទីព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ទេីបសាមុីខ្លួនឈ្មោះ ហ៊ាន ដែន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មករ បានយកប្រាក់មកបង់ផាកពិន័យចំនួន១លានរៀល ហើយសមត្ថកិច្ចក៏បានអនុញ្ញាតឲ្យគាត់យកម៉ូតូទៅវិញ។

តាមសមត្ថកិច្ចការចុះផ្សាយព័ត៌មានមិនពិត និងជេរប្រមាទមកលេីសមត្ថកិច្ចរបស់ម្ចាស់គណនីហ្វេសបុកនេះ គឺមានលក្ខណ:មេីលងាយមកលេីមន្ត្រីអនុវត្តច្បាប់ និងក្នុងគោលបំណងបង្ខូចកិត្តិយសរបស់សមត្ថកិច្ច ក៏ដូចជាធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


