ព័ត៌មានជាតិ
ប្រទេសសមាជិក MRC ប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ឲ្យបានកាន់តែរឹងមាំនិងគាំទ្រយុទ្ធសាស្ត្រអភិវឌ្ឍន៍អាងទន្លេមេគង្គ
ប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ( MRC )បានប្តេជ្ញាចិត្តបន្តធ្វើការរួមគ្នាឲ្យកាន់តែសកម្មថែមទៀត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ឲ្យបានកាន់តែរឹងមាំ គាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រ អភិវឌ្ឍន៍អាងទន្លេមេគង្គឆ្នាំ ២០២១-២០២៣ ឲ្យមានប្រសិទ្ធភាពនិងទទួលបានជោគជ័យដើម្បីការគ្រប់គ្រងនិងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ។

ការប្តេជ្ញាចិត្តនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៨ និង កិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍លើកទី២៦ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដឹកនាំដោយនាយឧត្តមសេនីយ៍ Prawit Wongsuwon ឧបនាយករដ្ឋមន្ត្រីនិងជាសមាជិកក្រុមប្រឹក្សា MRC តំណាងប្រទេសថៃដែលទទួលវេនជាប្រធានក្រុមប្រឹក្សា MRC សម្រាប់ឆ្នាំ ២០២១ និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សា MRC ថ្នាក់រដ្ឋមន្ត្រីនៃប្រទេសជាសមាជិក MRC បីផ្សេងទៀតរួមមាន កម្ពុជា ឡាវនិងវៀតណាម តំណាងនៃប្រទេសដៃគូអភិវឌ្ឍន៍ប្រទេសដៃគូសន្ទនា (ចិន មីយ៉ាន់ម៉ា)និងអង្គការតំបន់និងអន្តរជាតិពាក់ព័ន្ធព្រមទាំងមន្ត្រីនៃលេខាធិការដ្ឋាន MRC។

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាតំណាងកម្ពុជាបានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សា MRC លើកទី២៨ និងកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយដៃគូអភិវឌ្ឍន៍ លើកទី២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញរាជធានីភ្នំពេញ។

កិច្ចប្រជុំខាងលើបានពិនិត្យពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តផែនការការងាររបស់ MRC ឆ្នាំ២០២១ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការតំបន់,ការលើកកម្ពស់កិច្ចដំណើរ ការស្ថាប័ននិងការអនុវត្តការងារ, ការជ្រើសរើសនាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC ពីប្រទេសឡាវសម្រាប់ឆ្នាំ ២០២២-២០២៤, ការត្រៀមរៀបចំកិច្ចប្រជុំកំពូល MRC លើកទី៤ក្នុងឆ្នាំ២០២៣ ដែលប្រទេសឡាវជាម្ចាស់ផ្ទះ,ការពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រងការប្រើប្រាស់ទឹក និងការពិនិត្យតាមដានទន្លេ, ស្ថានភាពជលសាស្ត្រក្នុងអាងទន្លេមេគង្គក្រោម, ផែនការងារបច្ចុប្បន្នភាព របស់ MRC សម្រាប់ឆ្នាំ២០២២ និងកិច្ចការសំខាន់ មួយចំនួនទៀត។ កិច្ចប្រជុំក៏បានពិនិត្យអនុម័តលើវិធានផ្ទៃក្នុងបច្ចុប្បន្នភាពរបស់ក្រុមប្រឹក្សានិងគណៈកម្មាធិការរួម MRC និងឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍ វារីអគ្គិសនីប្រកបដោយចីរភាព ក្នុងអាងទន្លេមេគង្គក្រោម ។

នៅក្នុងកិច្ចប្រជុំប្រទេសជាសមាជិក MRC ក៏ដូចជាដៃគូអភិវឌ្ឍន៍បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារ និងសមិទ្ធផលដែល MRC សម្រេចបានក្នុងឆ្នាំ២០២១ក្នុងបរិបទ នៃការរីករាលដាលនៃជំងឺកូវីដ១៩និងបានប្តេជ្ញាចិត្តបន្តធ្វើការរួមគ្នាឲ្យកាន់តែសកម្មថែមទៀតក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ តំបន់ឲ្យបានកាន់តែរឹងមាំ គាំទ្រដល់ការអនុ វត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍អាងឆ្នាំ២០២១-២០២៣ ឲ្យមានប្រសិទ្ធភាពនិងទទួលបានជោគជ័យដើម្បីការគ្រប់គ្រងនិងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ៕
ដោយ ៖ ណារី


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


