ព័ត៌មានជាតិ
ការលើកកម្ពស់អនាម័យនៅជនបទ គឺជាផ្នែកមួយដែលមិនអាចខ្វះបាន
សៀមរាប ៖ ស្រុកអង្គរជុំ ត្រូវបានកំណត់ជាស្រុកគោលដៅទី១ របស់ខេត្តសៀមរាប ដែលនឹងបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលនៅដំណាច់ខែវិច្ឆិកា ២០២១។

លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ការលើកកម្ពស់អនាម័យនៅជនបទ គឺជាផ្នែកមួយដែលមិនអាចខ្វះបាន ក្នុងការធ្វើឲ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅរបស់ប្រជាជន ស្របទៅតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា ហើយរដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍនានានៅតាមមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ គឺជាផ្នែកមួយសំខាន់ដែលរដ្ឋបាលខេត្តបានយកចិត្តទុកដាក់ខ្ពស់។
លោក ង៉ាន់ ភិរុណ មានប្រសាសន៍បន្ថែមថា ជាផែនការរបស់រដ្ឋបាលខេត្តសៀមរាប បានកំណត់យកស្រុកអង្គរជុំ ជាស្រុកគោលដៅទី១ ដែលត្រូវជំរុញសម្រេចឲ្យបាននូវការបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលថ្នាក់ស្រុក នៅក្នុងដំណាច់ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយបច្ចុប្បន្នមានឃុំចំនួន៤ ក្នុងចំណោមឃុំទាំង៧ របស់ស្រុកនេះ បានបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល បើទោះបីជាឃុំចំនួនបីទៀត នៅមិនទាន់បានបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលក៏ពិតមែន ក៏អត្រាអនាម័យបានគ្របដណ្តប់៩៩,៥៣ភាគរយ ពោលនៅសល់តែពលរដ្ឋចំនួន៧០ខ្នងផ្ទះប៉ុណ្ណោះ ដែលពួកគាត់នៅបន្ទោរបង់ពាសវាលពាសកាល។

លោក ង៉ាន់ ភិរុណ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីរួមជាមួយលោក ជ្រុន ថេរ៉ាវ៉ាត់ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១២ នៅស្រុកអង្គរជុំ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ។
លោក ជ្រុន ថេរ៉ាវ៉ាត់ រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ការប្រកាសដាក់ស្រុកអង្គរជុំ ជាស្រុកដែលបញ្ឈប់ការបន្ទោរបង់ពាសវាលពាលកាល នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ជាការរីករាយមួយសម្រាប់ខេត្តសៀមរាប ប៉ុន្តែសុំឲ្យអាជ្ញាធរខេត្តទេសចរណ៍មួយនេះ ជំរុញបន្ថែមទៀតដល់ថ្នាក់ក្រុងស្រុក ចំនួន១១ទៀត រៀបចំផែនការ និងចូលរួមប្រឡងប្រណាំងទាំងអស់គ្នា ដើម្បីធ្វើឲ្យខេត្តសៀមរាបទាំងមូល មានសោភ័ណភាព និងបរិស្ថានស្រស់ស្អាតបរិបូរណ៍ ជាការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ចូលមកទស្សនាកម្សាន្ត ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ទិសដៅ ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យឲ្យបាន៩០ភាគរយនៅឆ្នាំ២០២៣ និងមានទស្សនវិស័យនៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅតាមសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានអនាម័យប្រកបដោយនិរន្តរភាព។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០ កន្លងទៅ ខេត្តសៀមរាប មានអត្រាផ្គត់ផ្គង់ទឹកស្អាតមានរហូតដល់ទៅ៧៥,៦០ភាគរយ និងអត្រាគ្របដណ្តប់អនាម័យមានចំនួន៧៩,១០ភាគរយ ហើយនៅក្នុងឆ្នាំ២០២១នេះ ខេត្តសៀមរាប មានភូមិដែលបញ្ឈប់ការបន្ទោរបង់ពាសវាលពាលកាលចំនួន២៥៥ភូមិ និងឃុំមានចំនួន១៥ឃុំ៕
ដោយ ៖ គឿនវេត

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ២៤ ម៉ោង agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


