ព័ត៌មានជាតិ
លោកស្រី ឆាយ ស៊ីវលីន ប្តេជ្ញាទាក់ទាញទេសចរចូលកម្ពុជាក្រោយឡើងកាន់តំណែងប្រធានសមាគមជាថ្មី
លោកស្រី ឆាយ ស៊ីវលីន ត្រូវបានបោះឆ្នោតឲ្យឡើងកាន់តំណែងជាប្រធានសមាគមទេសចរណ៍កម្ពុជាបន្តទៀត ក្រោយពីកាន់តំណែងនេះបានមួយអណត្តិរួចហើយ។
លោកស្រី បានប្រាប់កម្ពុជាថ្មីថា« ខ្ញុំអាចចូលរួមបន្តបេសកម្មរបស់ខ្ញុំតទៅទៀត នូវអ្វីដែលមិនទាន់ចប់…ព្រោះថាការដឹកនាំរបស់ខ្ញុំ កន្លងមកដោយសារការរីករាលដាលជំងឺកូវីដ-១៩ ក៏ធ្វើឲ្យផែនការខ្លះនៅទ្រឹងមួយកន្លែង មិនទាន់បានចប់សប់គ្រប់…អ៊ីចឹងឥឡូវនេះយើងមានឱកាសបន្តធ្វើទៀត ឲ្យបានចប់ផែនការរបស់យើង។ ហើយខ្ញុំក៏ពេញចិត្តទទួលធ្វើកិច្ចការនេះបន្តទៀត»។
លោកស្រី ឆាយ ស៊ីវលីន បានគូសបញ្ជាក់ថា ផែនការដំបូងដែលត្រូវធ្វើបន្ទាប់ពីទទួលតំណែងជាថ្មីម្តងទៀតនេះ គឺកិច្ចការងារសម្របសម្រួលផ្នែកអាកាសចរឲ្យមានការហោះហើរ ហើយនិងជួយរកទីផ្សារឲ្យត្រូវផងដែរ។ លើសពីនេះទៀត គឺសម្របសម្រួលជាមួយសហគមន៍ទេសចរណ៍ ព្រោះសហគមន៍ទេសចរណ៍មានតួនាទីសំខាន់ក្នុងការពន្យាការស្នាក់នៅរបស់ភ្ញៀវទេសចរ។ លោកស្រីបន្តថា « យើងមិនចង់ឲ្យភ្ញៀវទេសចរណ៍មកមើលតែតំបន់សំខាន់ៗតែប៉ុន្មានកន្លែងនឹងហើយ គាត់ត្រឡប់ទៅវិញដូចពីមុនទេ យើងចង់ឲ្យគាត់(ភ្ញៀវ)ស្នាក់នៅឲ្យយូរ ស្របពេលដែលយើងប្រកាសបើកប្រទេសនៅពេលនេះ យើងបើកមុនគេ ហើយការចាក់វ៉ាក់សាំងរបស់យើងក៏ឈានមុខគេផងដែរ…អ៊ីចឹងយើងមានយុទ្ធសាស្រ្តមួយធ្វើយ៉ាងម៉េចឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ពិតប្រាកដ»។
ប្រធានសមាគមទេសចរណ៍កម្ពុជា បានបន្ថែមថា សព្វថ្ងៃសមាគមបានជួយរាល់បញ្ហាប្រឈមរបស់សមាជិកទាក់ទងនឹងច្បាប់ទម្លាប់ គោលនយោបាយ ផែនការយុទ្ធសាស្រ្តផ្សេងៗ។ លោកស្រីថា« តួនាទីរបស់យើងជួយដល់សមាជិកសមាគម រៀបចំយុទ្ធសាស្រ្ត រកផលិតផលអ្វីដែលថ្មី ដាក់ជូនឲ្យសមាជិក…ហើយយើងក៏តំណាងឲ្យកម្ពុជានៅក្នុងថ្នាក់អាស៊ាន ដូចជា អាស៊ានចង់បានអ្វីពីកម្ពុជា ហើយកម្ពុជាចង់បានអ្វីពីអាស៊ាន និងជំរុញកិច្ចសហការរវាងកម្ពុជា និងអាស៊ាន»។
សូមបញ្ជាក់ថា លោកស្រី ឆាយ ស៊ីវលីន បានជាប់ជាប្រធានសមាគមទេសចរណ៍កម្ពុជាចំនួន២អាណត្តិមកហើយ ក្រោយមានការបោះឆ្នោតសម្រេចរបស់សគណៈកម្មការសមាគមទេសចរណ៍កម្ពុជា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគារ Courtyard by Marriott សង្កាត់បឹងរាំង២ ខណ្ឌដូនពេញ៕
អត្ថបទ៖ ទួន សុផល

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


