ព័ត៌មានជាតិ
អាចារ្យខ្មែរជាង១ម៉ឺននាក់ទទួលការបណ្តុះបណ្តាលទូទាំងប្រទេស
គិតត្រឹមឆ្នាំ២០២១នេះ ក្រសួងធម្មការ និងសាសនាបានបណ្តុះបណ្តាលអាចារ្យ អាចាររិនីខ្មែរបានប្រមាណជាង១ម៉ឺននាក់នៅទូទាំងប្រទេស។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនាបានឱ្យដឹងថា ក្រសួងបានបណ្តុះបណ្តាលអាចារ្យនិងអាចារិនីបានចំនួន ១០ ៧៧០ នាក់ក្នុងនោះមានព្រះសង្ឃចំនួន ៦១ អង្គ និងអាចារិនីចំនួន ១៤៦ នាក់ ដោយចាប់ផ្តើមបណ្តុះបណ្តាលលើកទី១ នៅថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១០ រហូតមកដល់ឆ្នាំ២០២១សរុបចំនួន៣៦វគ្គ។ វគ្គទី៣៦នេះមានរយៈពេល ៤ ថ្ងៃ ដោយចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២១ មានសិក្ខាកាមអាចារ្យចូលរួមទាំងអស់ចំនួន ៩៨ រូប។

លោកបានបន្តថា សម្រាប់ឆ្នាំ២០២១នេះ ក្រសួងបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៣៦ តាមប្រព័ន្ធអនឡាញ(ហ្សូម)ដោយសារតែបញ្ហាជំងឺកូវីដ១៩។ ការបើកវគ្គបណ្តុះបណ្តាលដល់អាចារ្យនេះដើម្បីឱ្យពួកគាត់មានការទទួលខុសត្រូវ និងរក្សាបាននូវគុណធម៌ខ្ពស់ ចៀសវាងការប្រព្រឹត្តខុសឆ្គង ប្រកាន់បក្សពួកដែលធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អាចារ្យ-អាចារិនីខ្មែរ។
លោកបានបន្ថែមទៀតថា មិនត្រឹមតែប៉ុណ្ណោះដើម្បីឱ្យពួកគាត់បំពេញតួនាទីឲ្យបានល្អប្រសើរ សក្តិសមជាអ្នកដឹកនាំកិច្ចពិធី អ្នកបង្ហាត់បង្រៀនអ្នកពន្យល់បង្ហាញ និងជាបុគ្គលដែលគួរគោរព និងចូលរួមក្នុងការថែរក្សានូវកេរ្តិ៍មរតកវប្បធម៌ព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទម្លាប់ខ្មែរ ឲ្យបានស្ថិតស្ថេរគង់វង្ស ដើម្បីរួមចំណែកលើកស្ទួយ វិស័យព្រះពុទ្ធ-សាសនាឲ្យបានថ្កុំថ្កើងរុងរឿង។
គួរបញ្ជាក់ថា ឆ្នាំ២០២០មានអាចារ្យ អាចារិនីចំនួន១៦៩៦៧នាក់ នៅទូទាំងប្រទេស៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


