ព័ត៌មានជាតិ
ម្ចាស់សណ្ឋាគារ «ស្ទឹងសៀមរាប»វាយកម្ទេចរបងវត្ត និងដាក់ម៉ាស៊ីនភ្លើងបង្កការរំខានដល់ព្រះសង្ឃនិងពុទ្ធបរិស័ទ
ព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្តព្រះព្រហ្មរ័ត្ន បានសម្ដែងការមិនសប្បាយចិត្ត ដោយសារតែម្ចាស់សណ្ឋាគារ «ស្ទឹងសៀមរាប» បានឲ្យជាងវាយរបងវត្តនិងដាក់ម៉ាស៊ីនភ្លើងក្នុងវត្តដែលធ្វើឲ្យប៉ះពាល់ដល់ការសមាធិរបស់ព្រះសង្ឃ និងឧបាសក ឧបាសិកា។
ការប្រតិកម្មនេះបានកើតឡើងជារៀងរាល់ថ្ងៃសីល ដែលព្រះសង្ឃនិងពុទ្ធបរិស័ទកំពុងធ្វើសមាទានសីលនៅក្នុងវត្ត។

ព្រះតេជគុណព្រះនាម តង់ តន ចៅអធិការវត្តព្រះព្រហ្មរ័ត្ន បានមានសង្ឃដីកាប្រាប់សារព័ត៌មាន«កម្ពុជាថ្មី» ឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកានេះថា ព្រះអង្គមិនថាអីទេ តែគណៈកម្មការវត្តនិងឧបាសក ឧបាសិកាចំណុះជើងវត្ត ស្នើសុំម្ចាស់សណ្ឋាគារ«ស្ទឹងសៀមរាប» មេត្តាជួយធ្វើរបងនោះឡើងវិញ និងជួយយកម៉ាស៊ីនភ្លើងចេញពីក្នុងវត្តវិញផង។
ទាក់ទិននឹងករណីនេះដែរ «កម្ពុជាថ្មី»បានព្យាយាមទាក់ទងទៅម្ចាស់សណ្ឋាគារ«ស្ទឹងសៀមរាប» ជាច្រើនដងប៉ុន្តែទូរស័ព្ទរបស់គាត់នៅក្រៅតំបន់សេវា។

លោក វណ្ណា ប៊ុនណា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តសៀមរាប មិនអាចទាក់ទងតាមទូរស័ព្ទបានទេនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកានេះ ដោយហៅចូលច្រើនដងតែគ្មានអ្នកទទួល។
ជុំវិញករណីនេះដែរ លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តសៀមរាប បានមានប្រសាសន៍តាមទូរស័ព្ទឲ្យដឹងថា ករណីនេះលោកនៅមិនទាន់ដឹងនៅឡើយទេ។ ប៉ុន្តែលោកនឹងឲ្យមន្ត្រីជំនាញចុះទៅពិនិត្យមើលជាបន្ទាន់ផងដែរ។

សូមបញ្ជាក់ផងដែរថា សណ្ឋាគារ«ស្ទឹងសៀមរាប» មានទីតាំងស្ថិតនៅក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ជាប់ជាមួយរបងវត្តព្រះព្រហ្មរ័ត្ន ដែលមហាជនរង់ចាំមើលថា តើអាជ្ញាធរពាក់ព័ន្ធនៃខេត្តសៀមរាបអាចមានវិធានការយ៉ាងណាចំពោះម្ចាស់សណ្ឋាគារខាងលើ ព្រោះរបងវត្តគឺតែមានសប្បុរសជននានាជួយកសាងនឹងដាក់ឈ្មោះ តែពេលនេះរបងវត្តត្រូវបានគេធ្វើផ្ទះថ្មព័ទ្ធជុំវិញវត្តគ្មានអ្នកណាម្នាក់អាចមើលឈ្មោះខ្លួនឯងជាអ្នកកសាងនោះបានឡើយ៕
អត្ថបទ៖ កុសល


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


