ព័ត៌មានជាតិ
អន្តរជាតិមិនអនុញ្ញាតឲ្យយកលុយទុកនៅក្រៅប្រទេសជាការជួយឲ្យលុយកម្ពុជាចរាចរណ៍នៅក្នុងស្រុក
វិធានការអន្តរជាតិលើកម្ពុជា ដោយមិនអនុញ្ញាតឲ្យយកលុយទៅទុកនៅក្រៅប្រទេស ជាការជួយឲ្យលុយវិលចុះឡើងនៅក្នុងស្រុក។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងនៅក្នុងពិធីចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១។

សម្តេចតេជោ មានប្រសាសន៍ដូច្នេះថា« ខ្ញុំអរគុណចំណាត់ការអន្តរជាតិ ដែលមិនអនុញ្ញាតឲ្យបុគ្គលខ្មែរណាយកលុយដាក់ធនាគារនៅក្រៅប្រទេស ខ្ញុំអរគុណជាពិសេស ព្រោះលុយនឹងវាវិលនៅក្នុងស្រុកដដែល…កាលមុននៅពេលដែលអន្តរជាតិ មិនទាន់បានរារាំងក្នុងការយកលុយទៅដាក់នៅក្រៅប្រទេស ខ្មែរយើងមួយចំនួនយកលុយទៅវិនិយោគនៅក្រៅប្រទេស តាមរយៈយកលុយទៅដាក់នៅធនាគារក្រៅប្រទេស វាស្មើនឹងជួយយកលុយទៅវិនិយោគនៅក្រៅប្រទេស ដល់ឥឡូវវិធានការជាអន្តរជាតិ ខ្មែរយើងអត់មានឱកាសយកលុយទៅទុកនៅក្រៅប្រទេសទេ អ៊ីចឹងលុយនឹងវាវិលនៅស្រុកខ្មែរ នៅតាមធនាគារ លុយនឹងបានវិនិយោគជាអលនទ្រព្យ បើទោះបីសម័យកូវីដនេះ ការសាងសង់លំនៅដ្ឋាននៅតែបន្តដំណើរការ លក់នៅតែដាច់»៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២០ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


