ព័ត៌មានជាតិ
កុមារ ៣នាក់បងប្អូន នៅឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ទទួលបានផ្ទះថ្មី
កុមារា-កុមារី ៣នាក់បងប្អូន បានរួចផុតពីភាពក្តៅរងា ក្រោយរស់នៅក្នុងខ្ទមចាស់ ធ្លុះធ្លាយលំបាក ដោយជំនួសមកវិញនូវផ្ទះថ្មី គ្រារដ្ឋបាលស្រុកបូទុមសាគរ ផ្តួចផ្តើមសាងសង់ជូន។
លោក ហាក់ ឡេង អភិបាលស្រុកបុទុមសាគរ បានដឹងកាលពីថ្ងៃទី ៧ ខែធ្នូ ថ្មីៗនេះថា កុមារទាំង ៣នាក់ រស់នៅជាមួយភាពប្រាកដប្រជា ចំពោះខ្សែជីវិតរបស់ពួកគេ គ្រាឪពុក-ម្ដាយបានបាក់បែកគ្នា ព្រោះតែការមិនចុះសម្រុងនឹងគ្នា ទុកឲ្យកូនៗ រស់នៅក្នុងខ្ទមកម្សត់។
លោកអភិបាលស្រុកបូទុមសាគរ បានបន្ថែមថា ម្តាយកុមារទាំង ៣រូបខាងលើ ចាកចេញទៅធ្វើការជាកម្មករ នៅឯក្រុមហ៊ុនញូញៀន យូរខែៗទើបមកលេងកូនម្តង ព្រោះតែស្វែងរកចំណូលមកផ្តត់ផ្គង់ជីវភាពគ្រួសារ។ ពេលដែលម្តាយមិននៅជាមួយ កុមារទាំងនេះ ត្រូវម្តាយផ្ញើនឹងអ្នកជិតខាងជួយមើលថែ។
ភាពលំបាករបស់ពលរដ្ឋ មិនត្រូវបានមើលរំលងឡើយ ដោយលោក ហាក់ ឡេង ក៏ផ្តួចផ្តើមគៀងគរថវិកា សម្ភារៈមក ជួយសង់ផ្ទះថ្មី ដល់កុមារទាំង ៣នាក់បងប្អូន ដើម្បីមានជាជម្រករស់នៅសមរម្យ ស្ថិតនៅភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
បើតាមលោក ឃៀង យិង មេឃុំអណ្តូងទឹក បានឲ្យដឹងដែរថា ឪពុកម្តាយរបស់កុមារកំព្រាទាំង ៣នាក់ បានបែកបាក់គ្នាជិត ២ឆ្នាំហើយ ដោយបន្សល់ឲ្យកូនៗ រស់នៅក្នុងភាពខ្វះកក់ក្តៅ ពឹងទៅលើម្តាយមីង ឬអ្នកជិតខាងរបងជាមួយមើលថែរក្សា ទោះបីយ៉ាងណាមិនដូចពេលម្តាយឪពុក នៅជុំគ្នានោះទេ។
លោកមេឃុំអណ្តូងទឹក និងអាជ្ញាធរពាក់ព័ន្ធ តែងតែពិនិត្យដោះស្រាយ រាល់បញ្ហាខ្វះខាតរបស់ពួកគេដូចពលរដ្ឋដ៏ទៃទៀតដែរ សម្រាប់ជីវភាព។ ដើម្បីផ្តល់លទ្ធភាពដល់កុមារទាំង ៣នាក់ មានអនាគតល្អ លោក ឃៀង យិង ស្នើសុំដល់រដ្ឋបាលខេត្ត មន្ទីរកិច្ចការនារី ឬអ្នកពាក់ព័ន្ធ មេត្តាពិនិត្យដោះស្រាយបន្ថែមមិនថា ទាំងថវិកា ស្បៀងអាហារ និងសម្ភារៈផ្សេងៗ ដល់កុមារកំព្រា៕
អត្តបទ៖ សិរី វឌ្ឍនៈ






-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


