ព័ត៌មានជាតិ
ដល់រដូវប្រមូលផលត្រីប្រហុក មន្ត្រីជលផលរំពឹងថា ឆ្នាំនេះត្រីសម្បូរដូចឆ្នាំមុន
ក្នុងកំលុងខែធ្នូ ជារៀងរាល់ឆ្នាំ ជាពេលវេលាមួយ ដែលត្រីចាប់ផ្តើមចេញពីបឹងទន្លេសាប ចុះមកតាមដងទន្លេសាប និងទៅតាមតំបន់ដទៃទៀត។
អំឡុងពេលនេះ ក៏ជាពេលវេលាដែលប្រជាពលរដ្ឋខ្មែរចាប់ផ្តើមនាំគ្នាគិតគូរ ពីការប្រមូលទិញត្រីធ្វើប្រហុកផ្អកត្រៀមទុកបរិភោគ។

មន្ត្រីរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រុមការងាររដ្ឋបាលជលផលកំពុងតាមដានពីពេលវេលាជាក់លាក់ត្រីចាប់ផ្ដើមចុះមកពីបឹងទន្លេសាប ដើម្បីឱ្យប្រាកដថាតើ ត្រីចុះមកកម្រិតប៉ុនណា ប៉ុន្មានថ្ងៃ គឺនៅតាមដានពីទន្លេសាបមក ហើយទម្រាំចុះមកដល់ គឺ ៣ ទៅ ៤ ថ្ងៃ។

តាមការបង្ហើបឱ្យដឹងពីមន្ត្រីជលផល ត្រីឆ្នាំនេះ អាចមានច្រើនមិនតិចជាងឆ្នាំមុននោះទេ ដោយសារមើលឃើញស្ថានភាពពីប្រជាពលរដ្ឋនេសាទបាន ដោយការរាយមង និងដាក់លប ក៏ប៉ុន្តែក៏មិនទាន់សន្និដ្ឋានបានដែរ ពីព្រោះអ្វីៗ ទាក់ទងនឹងអាកាសធាតុ ប្រសិនបើភ្លៀងធ្លាក់មក ដាយក៏ចាប់មិនបានដែរ ហើយបើដាយចាប់មិនបាន គឺចាល់ទៅលើប្រជាពលរដ្ឋរាយមងនោះវិញ។

លោក ហុង ហ៊ី ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្ម នៃរដ្ឋបាលជលផល បានប្រាប់ថា រដូវប្រមូលផលត្រីប្រហុកបានមកដល់ហើយ ប៉ុន្តែមិនទាន់កំណត់ពេលវេលាជាក់លាក់ថ្ងៃដែលត្រីចុះច្រើន អំឡុងពេល ប៉ុន្មានថ្ងៃខាងមុខឆាប់ៗនេះ លោកបញ្ជាក់ថា លោកមិនទាន់អាចកំណត់បានពីសន្ទុះត្រី ដែលចុះមកពីបឹងទន្លេសាបកម្រិតណានៅឡើយនោះទេ រង់ចាំតាមដាននៅ ប៉ុន្មានថ្ងៃខាងមុខនេះ។ សូមជំរាបថា ការប្រមូលផលត្រីសម្រាប់ធ្វើប្រហុកផ្អក ក្នុងឆ្នាំ២០២០ មានចំនួន ៩,៩០០តោន៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


