ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំង រៀបចំកម្មវិធីឆ្លងឆ្នាំសកល ៣ កន្លែងក្នុងក្រុង និងស្រុករលាប្អៀរ
នៅក្នុងពិធីឆ្លងឆ្នាំសកលថ្ងៃទី ៣០ និងទី៣១ ខែធ្នូឆ្នាំ២០២១ ឆ្លងចូលឆ្នាំ ២០២២ រដ្ឋបាលខេត្តកំពង់ឆ្នាំងគ្រោងរៀបចំកន្លែងប្រារព្ធពិធីលេងតន្ត្រី និងកាំជ្រូចឆ្លងឆ្នាំសកលចំនួន ៣ កន្លែង នៅក្នុងក្រុងកំពង់ឆ្នាំង ២កន្លែង និងនៅក្នុងស្រុករលាប្អៀរ១កន្លែង(បឹងឈ្វាំង)។

ទីតាំងទី១ នៅសួនកុមារមុខសាលាខេត្ត និងសួនដើមពោធិ៍ វិមានឯករាជ្យកណ្ដាលក្រុងកំពង់ឆ្នាំង រៀបចំតន្ត្រីសម័យ និងបាញ់កាំជ្រួចនៅ ក្នុងសាលាខេត្ត។ ទីតាំងទី២ រៀបចំប្រគំតន្ត្រីសម័យ និងបាញ់កាំជ្រូច នៅសួនច្បារសម្ដេចជហ្វាវាំងគង់សំអុល មុខមជ្ឈមណ្ឌលស៊ីម៉ាក់ ក្នុងសង្កាត់ប្អេរ។
ទីតាំងទី ៣ រៀបចំប្រគំតន្ត្រី និងបាញ់កាំជ្រួច នៅបឹងឈ្វាំង ក្នុងឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ។

លោក សេង វិចិត្រ អភិបាលរងស្រុករលាប្អៀរ នៅល្ងាចថ្ងៃ ទី២៨ ខែធ្នូ នេះបានឲ្យដឹងថា រមណីយដ្ឋានបឹងឈ្វាំង គឺជាបឹងធម្មជាតិស្តុបទឹកមួយកន្លែងមានទំហំ ៣០ហិកតា ដែលនៅក្នុងអំឡុងមួយឆ្នាំចុងក្រោយនេះ លោក អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារជាតិថ្នាក់កណ្ដាល ចុះពង្រឹងខេត្តកំពង់ឆ្នាំង បានរៀបចំសួនច្បារតាមមាត់បឹងទនេះគួរជាទីមនោរម្យ ដែលជាតំបន់កម្សាន្តថ្មីមួយលើកស្ទួយវិស័យទេសចរណ៍នៅក្នុងខេត្តកំពង់ឆ្នាំង។

រដ្ឋបាលខេត្តកំពង់ឆ្នាំងអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ ឆ្នាំងសូមអញ្ជើញចូលរួមអបអរក្នុងកម្មវិធីឆ្លងឆ្នាំសកល ដោយត្រូវចូលរួមរក្សារបៀបរៀបរយ សណ្ដាប់ធ្នាប់ អនាម័យ និងបរិស្ថាន ឲ្យបានល្អប្រសើរផងដែរ នៅតាមទីតាំងប្រារព្ធពិធីប្រារព្ធពិធីខាងលើនេះ៕


អត្ថបទ៖ ឈៀងថារិទ្ធ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


