ព័ត៌មានជាតិ
ខេត្តតាកែវមានរោងចក្រផលិតទឹកដោះគោស្រស់ធំជាងគេនិងដំបូងបង្អស់នៅកម្ពុជា
ខេត្តតាកែវមានរោងចក្រផលិតទឹកដោះគោស្រស់ធំជាងគេ និងដំបូងបង្អស់នៅកម្ពុជា ក្នុងការផលិតផលទឹកដោះគោស្រស់និងកែច្នៃសម្រាប់ទីផ្សារក្នុងស្រុកដោយក្នុង១ថ្ងៃផលិតបាន១ម៉ឺនលីត្រ។
ថ្លែងក្នុងឱកាសដឹកនាំគណៈប្រតិភូចុះសិក្សាស្វែងយល់អំពីសង្វាក់ផលិតកម្មផលិតទឹកដោះគោស្រស់ ១០០% ម៉ាកសញ្ញា (គិរីសួគ៌) ស្ថិតនៅឃុំកណ្ដឹង ស្រុកបាទីកាលពីម្សិលមិញ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានថ្លែងការកោតសរសើរចំពោះក្រុមហ៊ុន Khmer Fresh Milk Co., Ltd. ដែលបានបោះទុនលើការផលិតទឹកដោះគោស្រស់ ប្រកបដោយគុណភាពខ្ពស់ដែលជាស្នាដៃកូនខ្មែរពិត ១០០% នៅក្នុងទឹកដីនៃខេត្តតាកែវ ។

លោកអភិបាលខេត្តបានមានប្រសាសន៍ថា រោងចក្រផលិតទឹកដោះគោស្រស់នេះ ពិតជានឹងចូលរួមចំណែកក្នុងការផ្គត់ផ្គង ផលិតផលទឹកដោះគោស្រស់ និងកែច្នៃសម្រាប់ទីផ្សារក្នុងស្រុក។ មិនតែប៉ុណ្ណោះគម្រោងនឹងជួយនាំយកបច្ចេកវិទ្យាទំនើប ទាន់សម័យ វៃឆ្លាត និងចុងក្រោយមកប្រើក្នុងការចិញ្ចឹម និងផលិតទឹកដោះធានាគុណភាព និងសុវត្ថិភាព ឈានទៅធានាសុខភាពអ្នកបរិភោគ និងអាហារូបត្ថម្ភសម្រាប់កុមារ។

បើតាមការបញ្ជាក់ពីតំណាងកសិដ្ឋានគីរីសួរនេះ បានឱ្យដឹងថា កសិដ្ឋានចិញ្ចឹមគោទឹកដោះទំនើបទាន់សម័យនេះ វាពិតធំជាងគេនិងដំបូងបង្អស់នៅកម្ពុជា ដែលប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសអីស្រាអែល ទាំងការចិញ្ចឹម ការដាំស្មៅ ជាចំណីលើផ្ទៃដី ២០០ហិកតា រចនាសម្ព័ន្ធស្រោចស្រព(ប្រើប្រព័ន្ធបច្ចេកវិទ្យាកសិកម្មវៃឆ្លាត) ប្រព័ន្ធផ្គត់ផ្គង់ទឹក អគ្គិសនី ផ្លូវរោងចក្រកែច្នៃទឹកដោះ អគាររដ្ឋបាល អគារផលិតចំណី ឃ្លាំងចំណី កន្លែងថែរក្សា និងសម្លាប់មេរោគ (Pasteurized milk) និងស្រះស្តុកទឹក (២២០០០ម៉ឺនម៉ែត្រគូប)។ល។
តំណាងកសិដ្ឋានគីរីសួរបានបន្តថា បច្ចុប្បន្ន គោចំនួនជាង៩០០ក្បាលត្រូវបាននាំចូល ក្នុងនោះគោចំនួន៥០០ក្បាលចាប់ផ្តើមផ្តល់ទឹកដោះបានចន្លោះពី២០ទៅ៣០លីត្រ/ថ្ងៃ ជាមធ្យមកសិដ្ឋានផលិតទឹកដោះបាន ១ម៉ឺនលីត្រ ល/ថ្ងៃ។

ចំណែកចំណី (ស្មៅ និងពោត) ដាំខ្លួនឯង ដោយឡែកសណ្តែកសៀង និងកាកស្រាបៀប្រមូលទិញក្នុងស្រុក។ ចំពោះសុខភាពសត្វរាល់សត្វនីមួយៗត្រូវបានបំពាក់ដោយសេនស័រ(Sensor)និងលេខកូដនៅជើងហើយភ្ជាប់ទៅប្រព័ន្ធត្រួតពិនិត្យសុខភាពក្នុងករណីគោណាមួយមានបញ្ហាសុខភាពវានឹងបង្ហាញប្រាប់ជាបន្ទាន់គេនឹងចាត់វិធានការត្រួតពិនិត្យតាមលក្ខណ:បច្ចេកទេសច្បាស់លាស់មួយបានទាន់ពេល និងមានប្រសិទ្ធភាព។
តំណាងកសិដ្ឋានគីរីសួរបានបន្តទៀតថា បច្ចុប្បន្នកសិដ្ឋានមានមន្ត្រី បុគ្គលិក និងកម្មករក្នុងស្រុកចំនួន៦០នាក់ និងមន្ត្រីជំនាញបច្ចេកទេសគ្រប់ផ្នែកចំនួន៦នាក់ ក្នុងនោះមានជនជាតិអីស្រាអែល៤ និងរុស្សី២នាក់៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


