ព័ត៌មានជាតិ
សាស្ត្រាចារ្យ ធ្វើកំណែប្រឡងបាក់ឌុប ៩នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា សាស្រ្ដចារ្យនៅទូទាំងប្រទេសជាង ៨ពាន់នាក់ ដែលធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដើម្បីធ្វើកំណែវិញ្ញាសាប្រឡងបាក់ឌុប មានការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៩នាក់ប៉ុណ្ណោះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង ១៤៨គីឡូម៉ែត្រ នាព្រឹកថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២នេះថា តាមរាយការណ៍ របស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា មានសាស្រ្ដចារ្យចំនួន ៩នាក់ នៅពេលធ្វើតេស្ដរហ័ស ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅក្នុងចំណោមសាស្រ្ដចារ្យជាង ៨ពាន់នាក់ ដែលមករាជធានីភ្នំពេញ ដើម្បីធ្វើកំណែវិញ្ញាសាប្រឡងបាក់ឌុប។
សាស្រ្ដចារ្យទាំង ៩នាក់នោះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក និងបន្តពិនិត្យ និងតាមដានបន្តទៀត។ ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានឲ្យដឹងដែរថា នៅពេលប្រឡងបាក់ឌុប គឺមានសិស្សចំនួនតែ ៣នាក់ប៉ុណ្ណោះ ដែលរកឃើញវិជ្ជមានកូវីដ-១៩ ហើយក៏ត្រូវអនុញ្ញាតឲ្យប្រឡង នៅកន្លែងព្យាបាលជំងឺកូវីដ-១៩ ផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


