ព័ត៌មានជាតិ
ចំណូលពន្ធដារ និងពន្ធគយសរុបជាង ៤៥០០លានដុល្លារ អាចទ្រទ្រង់សេដ្ឋកិច្ចជាតិទោះស្ថិតក្នុងវិបត្តិកូវីដ
នៅឆ្នាំ២០២១កន្លងទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ២,២៩៤លានដុល្លារ ស្មើនឹង៩៧.១០%នៃផែនការ។ ចំណែកឯកអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន ២,២៤៣លានដុល្លារ លើសផែនការ ស្មើនឹង ១២៤.០២% ។ ដូច្នេះសរុបទាំងពីរផ្នែកកម្ពុជារកចំណូលបានជាង ៤៥០០លានដុល្លារអាមេរិក។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងនៅក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ ប្រវែង១៤៨គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នៅខេត្តកោះកុងថា ការងើបឡើងចំណូលចុងឆ្នាំនេះ គឺជាសញ្ញាល្អរបស់កម្ពុជា។
សម្តេចបន្តថា« កំណើនសេដ្ឋកិច្ចរបស់យើង ស្ថិតនៅក្នុងរង្វង់៣%… ខែ៣ ទើបយើងកំណត់ចុងក្រោយ ប៉ុន្តែជាទូទៅ នៅក្នុងរង្វង់ ៣%ហើយ ដូច្នេះយើងខំទាំងអស់គ្នា ធ្វើយ៉ាងណា ចលនាកុំឲ្យមានកូវីដនេះ គឺជាដំណើររុញនៃកំណើនសេដ្ឋកិច្ចឡើងវិញ»។
សូមបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា មានកំណើនងើបឡើងវិញគ្រប់វិស័យ ក្រោយរាជរដ្ឋាភិបាល បានសម្រេចបើកប្រទេសកាលពីខែវិច្ឆិកា ឆ្នាំ ២០២១ បន្ទាប់ពីបានចាក់វ៉ាក់ដល់ពលរដ្ឋ គ្រប់ផែនការកំណត់ និងជោគជ័យក្នុងការទប់ស្កាត់ ការរីករាយដាលជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំ ឲ្យធ្លាក់ចុះការឆ្លងត្រឹមក្រោម ១០នាក់ ក្នុង១ថ្ងៃ។
មន្រ្តីជំនាញប៉ាន់ស្មានថា សេដ្ឋកិច្ចកម្ពុជាអាចនឹងហក់ឡើងដល់ ៧%វិញ នៅឆ្នាំ ២០២៤ខាងមុខ ប្រសិនបើអាចគ្រប់គ្រងវិបត្តិកូវីដ-១៩ បាន ១០០% និងគ្រប់ផ្នែកទាំងអស់ មានតម្រូវការខ្ពស់ ដូចកាលពីមិនទាន់មានកូវីដ-១៩៕ ទួន សុផល

-
ព័ត៌មានជាតិ៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


