ព័ត៌មានជាតិ
កម្ពុជា-ចិន រំពឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យដល់១ម៉ឺនលានដុល្លារនៅឆ្នាំ២០២៣
គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ ការវិនិយោគរបស់ចិននៅកម្ពុជា បន្តឈរនៅលំដាប់ទី១ ហើយទំហំពាណជ្ជកម្មទ្វេភាគីសម្រេចបាន៥ពាន់លានដុល្លារ កើនឡើង៣១ភាគរយបើធៀបនឹងឆ្នាំ២០២០ ក្នុងនោះ ខេត្តជាំងស៊ូគឺជាខេត្តមួយរបស់ចិន ដែលមានទំនាក់ទំនងល្អជាមួយខេត្តព្រះសីហនុរបស់កម្ពុជា ហើយកម្ពុជា ក៏បាននិងកំពុងខិតខំប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត ពីខេត្តជាំងស៊ូ និងពីតំបន់ផ្សេងៗនៅប្រទេសចិន ព្រមទាំងបណ្ដាប្រទេសនានាលើពិភពលោកផងដែរ។

រាជរដ្ឋាភិបាលកម្ពុជានឹងនៅតែបន្តខិតខំប្ដេជ្ញាចិត្តខ្ពស់ ក្នុងការថែរក្សាបរិយាកាសនយោបាយ សន្តិសុខ និងស្ថេរភាពជាតិឱ្យបានរឹងមាំង ដើម្បីបង្កលក្ខណៈងាយស្រួលដល់បរិយាកាសធុរកិច្ចនៅកម្ពុជា សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម នយោបាយ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ នេះជាការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងនៅក្នុងពិធីការចូលកាន់តំណែងសមាជិកអាណត្តិទី២ នៃសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា និងការសម្ពោធជាផ្លូវការសមាគមមូលនិធិសប្បុរសធម៌ជាំងស៊ូ កាលពីល្ងាចថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២២។

សម្តេច ស ខេង បានលើកឡើងថា ក្រសួងមហាផ្ទៃកម្ពុជា មានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួងសន្តិសុខសាធារណៈចិន និងបានចុះហត្ថលេខាលើផែនការការងារដើម្បីបន្តអនុវត្តការងារនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ កាលពីខែកញ្ញាឆ្នាំ២០២១កន្លងទៅ ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានកាន់តែល្អប្រសើរ ជាពិសេសរួមចំណែកសម្រេចឱ្យបាននូវទិសដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរដល់ ១០ពាន់លានដុល្លារនៅឆ្នាំ២០២៣។
លោកឧកញ៉ា តុង ចំរើន គឺជាប្រធានសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា។ សមាគមសហគ្រិនចិនជាំងស៊ូ នៅកម្ពុជា ត្រូវបានបើកសម្ពោធជាផ្លូវការនៅកម្ពុជា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ កន្លងទៅ ដើម្បីទាក់ទាញអ្នកវិនិយោគពាណិជ្ជករ អាជីវករ និងអ្នកទេសចរណ៍ មកពីខេត្តជាំងស៊ូកាន់តែច្រើនថែមទៀត ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច កម្ពុជា ក៏ដូចជារួមចំណែកពង្រឹងពង្រីកមិត្ដភាពកម្ពុជា-ចិន ផងដែរ៕ ទួន សុផល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


