ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យកម្ពុជា-អាមេរិក សហការពិនិត្យ ព្យាបាលជំងឺ វះកាត់មួយចំនួន រយៈពេល ៨ថ្ងៃ
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រួមសហប្រតិបត្តិការជាមួយក្រុមគ្រូពេទ្យមកពីសហរដ្ឋអាមេរិក (Surgeons for Cambodia) នឹងធ្វើការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺវះកាត់ពោះវៀន ឫសដូងបាត បូសអន្ទង់ វះកាត់ដុំពក ក មុខ មាត់ សម្ភព និងរោគស្រ្តី រយៈពេល ៨ថ្ងៃ។

នេះបើយោងតាម សេចក្ដីជូនដំណឹង ពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ចុះនៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២ នេះ។
កម្មវិធីពិនិត្យ និងព្យាបាលជំងឺខាងលើនេះ នឹងដំណើរការចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ នេះតទៅ។

បើតាមវេជ្ជបណ្ឌិតប្រចាំនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ សូវៀត បានឱ្យ “កម្ពុជាថ្មី” ដឹងនៅរសៀលថ្ងៃទី ៤ ខែមករា នេះថា ការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺវះកាត់ខាងលើ គឺគិតថ្លៃធម្មតាចំពោះប្រជាពលរដ្ឋទូទៅ លើកលែងសម្រាប់តែ ពលរដ្ឋដែលមានបណ្ណ ប.ស.ស (បេឡាជាតិសន្តិសុខសង្គម) ឬ បណ្ណក្រីក្រ។
គួរបញ្ជាក់ថា ទីតាំងនៅបន្ទប់ពិគ្រោះជំងឺក្រៅ នៃមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត គឺពេលព្រឹក ចាប់ពីម៉ោង ៨ ដល់ម៉ោង ១១ និង ៣០ នាទី និង ពេលរសៀល ចាប់ពីម៉ោង ២ ដល់ម៉ោង ៥៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


