ព័ត៌មានជាតិ
កម្ពុជា សម្រេចបានតម្លៃផលិតកម្មសត្វសរុបមានទំហំ ៥ ១០០ លានដុល្លារអាមេរិកឆ្នាំ ២០២១
នៅឆ្នាំ២០២១ កន្លងទៅនេះ កម្ពុជាសម្រេចបានតម្លៃផលិតកម្មសត្វសរុបមានទំហំ ៥ ១០០ លានដុល្លារអាមេរិក មានកំណើន ៦% ធៀបនឹងឆ្នាំ២០២០ ដែលទទួលបាន ៤ ៨១៣ លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ជាបឋមដែលទទួលបានពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅថ្ងៃទី ០៤ ខែ មករា ឆ្នាំ២០២២។

ការសម្រេចបានទាំងនេះរូមមាន៖
១. តម្លៃផលិតកម្មសត្វនៅក្នុងស្តុកនៅទូទាំងប្រទេសទទួលសម្រេចបានចំនួន ៣ ១៥០ លានដុល្លារអាមេរិក មានកំណើនចំនួន ៧,៤%ធៀបនឹងឆ្នាំ២០២០ ដែលទទួលបាន ២ ៩៣៤ លានដុល្លារអាមេរិក
២. តម្លៃផលិតកម្មសត្វផ្គត់ផ្គង់ក្នុងស្រុក នៅទូទាំងប្រទេសសម្រេចបានចំនួន ១ ៨៨៤ លានដុល្លារអាមេរិក មានកំណើន ២,៨% ធៀបនឹងឆ្នាំ២០២០ ដែលទទួលបាន ១ ៨៣១ លានដុល្លារអាមេរិក ។
៣. តម្លៃផលិតផលសត្វនាំចេញ (សត្វរស់, សាច់, ស្បែក,..) សម្រេចបានចំនួន ៦៦, ១៣ លានដុល្លារអាមេរិក មានកំណើន ៤០,១% ធៀបនឹងឆ្នាំ២០២០ ដែលទទួលបាន ៤៧,១៨ លានដុល្លារអាមេរិក ៕ ដោយ៖ ទួន សុផល


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


