Connect with us

ព័ត៌មានជាតិ

មន្ត្រីសុខាភិបាលស្នើឱ្យក្រសួងទេសចរណ៍ផ្សព្វផ្សាយវិធានការការពារជំងឺគ្រុនចាញ់ដល់ភ្ញៀវ​ទេសចរបោះតង់តាមព្រៃភ្នំ​

បានផុស

នៅ

​មន្ត្រី​ក្រសួងសុខាភិបាល​បានស្នើ​ឱ្យ​ក្រសួងទេសចរណ៍​សហការ​ណ៍ជាមួយ​មន្ត្រី​សុខាភិបាល​តាម​បណ្តា​ខេត្ត​នានា​ធ្វើការ​ផ្សព្វផ្សាយ​ស្តីពី​វិធានការ​ការពារ​ជំងឺគ្រុនចាញ់​ដល់​ភ្ញៀវទេសចរ​ដែល​និយម​ចូលចិត្ត​បោះតង់​លំហែកាយ​នៅតាម​តំបន់​ព្រៃភ្នំ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ​និង​បាណក​សាស្ត្រ​បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​៥ ខែមករា​នេះ​ថា បច្ចុប្បន្ននេះ​ប្រជាពលរដ្ឋ​កម្ពុជា​មួយចំនួន​បានធ្វើ​ដំណើរ​កម្សាន្ត​តាម​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​នៅ​តាម​តំបន់​ព្រៃភ្នំ​នានា​ដោយ​ស្នាក់​នៅតាម​តង់​ដែល​អាច​ជាការ​ប្រឈម​នឹង​ការឆ្លង​ជំងឺគ្រុនចាញ់​ ព្រោះថាជំងឺ​គ្រុនចាញ់​ឆ្លងតាម​មូស​ដែកគោល​ញី​ខាំ​ពេលដែល​យើង​មិនបាន​សម្រាក​នៅក្នុង​មុង​ពិសេស​មុង​ជ្រលក់​ថ្នាំ​ឱ្យបាន​ត្រឹមត្រូវ​ទេនោះ​។​

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល បាន​បន្តថា «ស្រប​ពេលដែល​ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព​នោះ​មាន​ភ្ញៀវទេសចរ​ខ្មែរ​យើង​កាន់តែ​ច្រើនឡើងៗ បានជ្រើសរើស​ការធ្វើដំណើ​រ​កម្សាន្ត​តាម​តំបន់​ព្រៃភ្នំ​ដោយ​ការ​បោះតង់​សម្រាក​លំហែកាយជួបជុំ​មិត្តភ័ក្តិបងប្អូន​និង​ក្រុម​គ្រួ​សារ​នៅពេល​ថ្ងៃ​ឈប់សម្រាក​ឬ​បុណ្យទាន​ផ្សេងៗ »​។​

លោកវេជ្ជបណ្ឌិត បានស្នើ​ឱ្យ​ក្រសួងទេសចរណ៍​ពិសេស​ម្ចាស់​រមណីយដ្ឋា​ន​ទេសចរណ៍​តាម​តំបន់​ព្រៃភ្នំ​សូម​សហការជាមួយ​មន្ត្រី​សុខាភិបាល​តាម​ខេត្ត​ដើម្បី​ផ្សព្វផ្សាយ​ស្តីពី​វិធានការ​ការពារ​ជំងឺគ្រុន​ចាញ់​ដល់​ភ្ញៀវទេសចរឱ្យបាន​យល់ដឹង​ដើម្បី​ចូលរួម​ការពារ​ការចម្លង​ពី​ជំងឺគ្រុនចាញ់​និង​ផ្ត​ល់មុង​ជ្រលក់​ថ្នាំ​ដោយ​ឥតគិតថ្លៃ​សម្រា​ប់​ពួកគាត់​សម្រាក​ពេលយប់​។​

លោកវេជ្ជបណ្ឌិត បាន​អំពាវនាវ​ដល់​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​កម្សាន្ត​នៅ​តំបន់​ព្រៃភ្នំ​នៅ​តំបន់​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​ជំងឺគ្រុនចាញ់​ហើយ​យក​ការ​បោះតង់​សម្រាក​លំហែកាយ​នោះ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺគ្រុនចាញ់​មុននឹង​ចូលទៅ​តំបន់​ព្រៃភ្នំ​ទាំងនោះ​ត្រូវ​ស្វែងរក​ព័​ត៌​មាន​ពី​វិធី​ការពារ​ជំងឺគ្រុនចាញ់​ឱ្យបានច្បាស់លាស់​ជាមុនសិន​មុននឹង​ចូល​ព្រៃ​ទៅ​កំសាន្ត​និង​សូម​ស​

ម្រាក​នៅក្នុង​មុង​ជ្រលក់​ថ្នាំ​ឱ្យបាន​ត្រឹមត្រូវ​ដែលជា​វិធី​មួយ​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​ការពារ​ពី​មូសដែកគោល​ញី​ខាំ​ដែលជា​ភ្នាក់ងារ​ចម្លង​នៃ​ជំងឺគ្រុនចាញ់​៕

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម